Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប​២៤ ម៉ោង រកឃើញ​​ករណីឆ្លងកូវីដ១៩ថ្មី​ជិត ១០០ នាក់

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញ​អ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន ៩៧ នាក់ និងជាសះស្បើយ​៧៦នាក់​នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជាសះស្បើយទាំង៧៦នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៤១៥នាក់ បានព្យាបាលជាសះស្បើយចំនួន២២៦៤នាក់ ស្លាប់៤៦នាក់ និង២១០៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕

ដោយៈ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម