ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ចុះពិនិត្យការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ច្រាំងទន្លេវ៉ៃគោ និងការពង្រីកផ្លូវលេខ ៣១៤
(ស្វាយរៀង)៖ បើទោះជាស្ថានភាពជំងឺកូវីដ-១៩ មិនទាន់មានភាពធូរស្រាលក៏ដោយ ក៏ផែនការអភិវឌ្ឍខេត្តរបស់ស្វាយរៀង នៅតែបន្តបោះជំហានទៅមុខជានិច្ច។ ជាក់ស្តែងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ច្រាំងទន្លេវ៉ៃគោ ផ្នែកខាងលិច ប្រវែង៨១៥ម៉ែត្រ ស្ថិតក្នុងក្រុងស្វាយរៀង ដើម្បីរៀបចំក្រាលការ៉ូឡា សួនច្បារ កន្លែងបំពាក់សម្ភារៈហាត់ប្រាណទីសាធារណៈ ទីតាំងវេទិការអ៊ុទូក និងការរៀបចំភ្លើងបំភ្លឺលម្អនាពេលរាត្រីជាដើម។ ក្នុងការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងជំនាញពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់មកទៀតលោកអភិបាលខេត្ត បានបន្តពិនិត្យការជួសជុលពង្រីក ផ្លូវលេខ៣១៤ មានប្រវែង៣,៥៨០ម៉ែត្រ ទទឹង១១ម៉ែត្រ ចាប់ពីខាងលិចស្ពានតាហោ រហូតដល់ចំណុចសួនច្បារច្រមុះជ្រូក ផ្លូវជាតិលេខ១ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីឲ្យមានភាពធំទូលាយ សម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ។
សូមជម្រាបថា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានយកចិត្តទុកដាក់ កសាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាក់ស្តែងច្រាំទន្លេវ៉ៃគោ បាននឹងកំពុងបោះជំហាន ស្ថាបនាទៅមុខពេលនេះ គឺបានចូលរួមយ៉ាងសំខាន់ លើការលើកកម្ពស់សោភ័ណ្ឌភាព ក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង។ មិនត្រឹមតែប៉ុណ្ណោះ បានចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ សុខមាលភាពសង្គម ដូចជា៖ ផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្តលំហែអារម្មណ៍ និងហាត់កីឡា របស់ប្រជាពលរដ្ឋជាដើម៕ (ដោយ)៖ ភក្ដី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


