Connect with us

ព័ត៌មានជាតិ

ស្ត្រីម្នាក់បើករថយន្តលឿនជ្រុលបុកបង្គោលភ្លើង បន្តបុកទម្លុះរបងការដ្ឋានសំណង់ រងរបួសធ្ងន់

បានផុស

នៅ

ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្ត Toyota Prius ក្នុងល្បឿនលឿនទាំងល្មេីសម៉ោងបម្រាមគោចរ ហេីយបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់មួយដើមដួលរាបដល់ដី ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបន្តទៅបុកទម្លុះរបងការដ្ឋានសំណង់មួយកន្លែង ទៅមុខលែងរួច និងធ្វេីឱ្យម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នៅចំណុចមុខផ្សារ ហេង លី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ជាសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់វ័យប្រមាណជាង៣០ឆ្នាំ បើករថយន្ត Toyota Prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BG-4152 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ។ សង្ស័យនារីរូបនោះងោកមួយភាំង បានរេចង្កូតមកខាងស្ដាំដៃបុកបង្គោលភ្លើងបំភ្លឺផ្លូវ មួយដើម បាក់រាបដល់ដី ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបន្តទៅបុកទម្លុះរបងការដ្ឋានសំណង់មួយកន្លែង ចូលទៅខាងក្នុងទៅមុខលែងរួច។ ភ្លាមនោះតៃកុងរថយន្តបានជាប់នៅខាងក្នុងរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះ រួចហៅរថយន្តសង្គ្រោះបន្ទាន់​មកដឹក​ជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

សូមបញ្ជាក់ថា  នៅវេលាម៉ោងហេតុគឺជាវេលាដែលមិនទាន់ផុតម៉ោងអនុវត្តបម្រាមគោចរនៅឡេីងទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទាក់ទងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម