ព័ត៌មានជាតិ
ទោះមិនទាន់រកឃើញ ក៏មន្ត្រីជំនាញនៅខេត្តកោះកុង ប្រាប់ឲ្យប្រយ័ត្ន មេរោគបំប្លែងថ្មី Delta
(កោះកុង)៖ លោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ទទូចស្នើសុំដល់ប្រជាពលរដ្ឋ និងអាជីវករទាំង ឡាយ ចាំបាច់ ត្រូវបង្កើនការប្រុងប្រយ័តខ្ពស់បំផុត ពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទDelta ទោះបីជាម៉ោងនេះមិនទាន់រកឃើញក៏ដោយ។ លោកថា ខេត្តកោះកុង នៅពុំទាន់រកឃើញ នូវមេរោគបំប្លែងថ្មី ប្រភេទ Delta នៅឡើយទេ ខណៈអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានផ្តោតការយកចិត្តទុកដាក់ តាមទប់ស្កាត់គ្រប់ពេលវេលា នូវលំហូរពលករមកពីថៃ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លើកឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ថា ទោះបីជាខេត្តកោះកុង ពុំទាន់រកឃើញ នូវវីរុសបំប្លែងថ្មីDelta ក៏ដោយចុះ ក៏រឹតតែមិនអាចខ្វះភាពប្រុងប្រយ័ត្នបានឡើយ ពីព្រោះមេរោគមួយនេះកាចសាហាវ ដោយវាស្រងំក្នុងខ្លួនមនុស្ស បានចាប់ពី១៥ថ្ងៃ ទៅ២៤ថ្ងៃ ទើបចេញរោគសញ្ញាឲ្យដឹង។

លោកវេជ្ជបណ្ឌិត ក៏ទទូចស្នើសុំប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បន្តចូលរួមគោរពវិធានការសុខាភិបាល ឲ្យខ្ជាប់ខ្ជួនបំផុត ទើបអាចកាត់បន្ថយ នៃការឆ្លងជំងឺកូវីដបាន ជាពិសេសប្រភេទថ្មីDeltaនេះតែម្តង។ បើតាមមន្រ្តីសុខាភិបាល គឺខេត្តកោះកុង ធ្លាប់បានរកឃើញកូវីដ ប្រភេទអាហ្វា លើក្រុមអ្នកជំងឺចំនួន៦៤នាក់។ ដោយអ្នកជំងឺចំនួន៥០នាក់ ព្យាបាលជាសះស្បើយ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយដែរ និងអ្នកនៅ សេសសល់ មិនទាន់ជាសះស្បើយ ជាង១០នាក់ កំពុងពិនិត្យសម្រាកព្យាបាល។
ការដែលរកឃើញ ប្រភេទជំងឺកូវីដប្រភេទអាហ្វាកន្លងទៅ ក៏ព្រោះមន្រ្តីជំនាញយកសំណាក ទៅធ្វើតេស្តពិសោធន៍លម្អិតបន្ថែមនៅវិទ្យាស្ថានប៉ាស្ត័រ នៅរាជធានីភ្នំពេញ។ លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាលខេត្ត អះអាងដែរថា ករណីបើមានការរកឃើញ ប្រភេទDelta ឬអាហ្វា ក៏អាជ្ញាធរមន្រ្តីជំនាញ រៀបចំមានអគារព្យាបាលដាច់ដោយឡែក នៅមណ្ឌលព្យាបាលវិទ្យាល័យចាំយាមពី ជៀសវាងការឆ្លងរីករាលដាល កាន់តែធ្ងន់ធ្ងរបន្ថែម។
ចំណែកឯលោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិចាំយាម ថ្លែងថា ទន្ទឹមនឹងការបិទខ្ទប់ខេត្ត រយៈពេល៣ថ្ងៃមកនេះ របស់រាជរដ្ឋាភិបាល គឺនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម សុទ្ធតែត្រូវបានពង្រឹង វិធានការសុខាភិបាលជាចាំបាច់ ទៅលើក្រុមអ្នកបើកបររថយន្តដឹកទំនិញ និងពលករឆ្លងចូលមកកម្ពុជា តាមរយៈធ្វើតេស្តរហ័សឲ្យប្រាកដថា គ្មានការផ្ទុកនូវជំងឺកូវីដ-១៩ ជាពិសេសនោះ គឺវីរុសប្រភេទDelta។
មិ្សលមិញនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានចុះពិនិត្យមើលស្ថានភាពនានា ក្នុងតំបន់ព្រំដែន ដោយលោកស្រី វាយតម្លៃកោតសរសើរ អំពីកិច្ចប្រឹងប្រែងរបស់មន្រ្តីអាជ្ញាធរ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម លើការងារទប់ស្កាត់ជំងឺកូវីដ-១៩ សព្វថ្ងៃនេះ។
គួរជម្រាបថា បើគិតចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីសមត្ថកិច្ចជំនាញ នៅច្រកទ្វារព្រំដែនចាំយាម បានតេស្តរហ័សរកជំងឺកូវីដ-១៩ លើអ្នកបើកបររថយន្ត ដឹកទំនិញជាជនជាតិថៃសរុប៤.៥២៧នាក់។ ក្នុងចំណោមនោះ មាន១៧នាក់/ ស្រ្តីម្នាក់ជាជនជាតិខ្មែរ រកឃើញថា មានវិជ្ជមានកូវីដ -១៩ ដោយបញ្ចូនទៅអាជ្ញាធរ នៅព្រំដែនហាតឡិច យកទៅពិនិត្យ និងព្យាបាល បន្តនៅប្រទេសកំណើត របស់ពួកគេ៕ (ដោយ)៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន