ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងប្រកាសប្តូរស្លាកសញ្ញាថ្មី«រូបបក្សីសួគ៌»នៅដើមឆ្នាំ២០២១
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័រផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ធនាគារ អេស៊ីលីដា ភីអិល ស៊ី ជាធនាគារពាណិជ្ជដំបូងដែលបានចុះបញ្ជីជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅក្នុងផ្សារមូលបត្រកម្ពុជា បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនវិសាមញ្ញដឹកនាំដោយលោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

ជាមួយគ្នានេះផងដែរ កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ មានការចូលរួមពីភាគហ៊ុនសាធារណៈ និងមានរបៀបវារៈចំនួន៩ ត្រូវបានអនុម័ត ដែលក្នុងនោះរបៀបវារៈទីមួយ ទទួលចំណាប់អារម្មណ៍គឺការផ្លាស់ប្តូរស្លាកសញ្ញាថ្មីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

បណ្ឌិត អិុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមាន ប្រសាសន៍ថាធនាគារអេស៊ីលីដាភីអិលស៊ីបានផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មីដោយ រក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យដែលធនាគារបានកសាងជាង២៩ឆ្នាំកន្លងមក។
លោកប្រធាននាយកប្រតិបត្តិបានបន្តថា ស្លាកសញ្ញាថ្មីធនាគារអេស៊ីលីដាភីអិលស៊ី ជា “និមិត្តរូបបក្សីសួគ៌” ឈរនៅចំកណ្តាលរង្វង់មូលពណ៌ខៀវទឹកប៊ិច ដែលបង្ហាញពីភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព។

បណ្ឌិត អិុន ចាន់នីបានគូសបញ្ជាក់ថា គោលបំណង នៃការផ្លាស់ប្តូរស្លាកសញ្ញាថ្មី របស់ធនាគារស្របតាមទស្សនៈ បេសកកម្ម យុទ្ធសាស្ត្រនិងការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុទាន់សម័យជាសកល។ ចំណែកពណ៌នៃស្លាកសញ្ញាថ្មី គឺមានបីពណ៌ គឺទី១ ពណ៌ស តំណាងឲ្យអភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព) ទី២ ពណ៌មាស តំណាងឲ្យគុណតម្លៃ និងគុណភាពនិងទី៣ពណ៌ខៀវទឹកប៊ិកតំណាងឲ្យសាមគ្គីភាពស្ថិរភាពនិងសុវត្ថិភាព។រឺឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជនិងធនធានដែលបានរីកដុះដាលនិងការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព។
បណ្ឌិត អិុន ចាន់នី បានបន្ថែមទៀតថា ស្លាកសញ្ញាថ្មី គ្រោងនឹងរៀបចំដាក់ឲ្យប្រើប្រាស់ចាប់ពីខែមករា ឆ្នាំ២០២១។ លោកបណ្ឌិតសូមថ្លែងអំណរគុណជូនចំពោះគ្រប់ភាគីពាក់ព័ន្ធ អតិថិជន ភាគហ៊ុនិក ជាពិសេសអាជ្ញាធរ ពាក់ព័ន្ធ ដែលតែងតែគាំទ្រ និងបន្តការគាំទ្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ