Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តរតនគិរី ចុះ​ណែនាំ​អាជីវករ ម្ចាស់​ភោជនីយដ្ឋាន​នានា ឲ្យ​គោរព​តាម​វិធាន​សុខាភិបាល

បានផុស

នៅ

រតនគិរី ៖ នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ក្រុង​បាន​លុង បាន​ចុះ​ណែនាំ​ក្រុម​អាជីវករ​ដែល​អង្គុយ​លក់​ក្នុង​ផ្សារ ក៏ដូចជា​តាម​ភោជនីយដ្ឋាន​នានា និង​ទីប្រជុំជន​នៅក្នុង​ក្រុង​បាន​លុង​ឲ្យ​គោរព​តាម​វិធាន​សុខាភិបាល ដើម្បី​កាត់ផ្ដាច់​ខ្សែចម្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ព្រមទាំង​ព្រមាន​អនុវត្ត​ច្បាប់​ដោយ​មិន​យោគយល់​ចំពោះ​អ្នក​ល្មើសច្បាប់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​កាត់បន្ថយ និង​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូ​វីដ​១៩ រីក​រាលដាល​ក្នុង​សហគមន៍ អាជ្ញាធរ​ក្រុង​បាន​លុង បាន​សហការ​ជាមួយ​កម្លាំង​កង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​គណៈ​គ្រប់គ្រង​ផ្សារ​ចុះ​ណែនាំ​តាម​ទីប្រជុំជន​ភោជនីយដ្ឋាន និង​បាន​ច​ក្នុង​ផ្សារ​ក្រុង​បាន​លុង ឲ្យ​ពួកគាត់​គោរព​តាម​វិធាន​សុខាភិបាល​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ចៀស​ផុតពី​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ចេញពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយទៀត​។

ក្នុង​ឱកាស​ចុះ​ណែនាំ​នេះ លោក ខៃ ស៊ាន​ឃាន់ អភិបាលរងក្រុង​បាន​លុង បាន​ប្រាប់​ទៅដល់​ក្រុមអាជីវករ ក៏ដូចជា​ម្ចាស់​ភោជនីយដ្ឋាន និង​ប្រជាពលរដ្ឋ ដែល​លក់​នៅតាម​ទីប្រជុំជន​ក្នុង​ក្រុង​ថា គឺ​តម្រូវ​ឲ្យ​ក្រុមអាជីវករ ឬក៏​អ្នកលក់​បាយ ម្ហូប​ត្រូវតែ​វេច​ខ្ចប់ គឺ​មិន​អនុញ្ញាត​ឲ្យ​អង្គុយ​ហូប​នៅនឹងកន្លែង​នោះទេ​។

ប្រសិនបើ​មិន​ព្រម​គោរព តាម​វិធាន​សុខាភិបាល និង​ការណែនាំ​របស់​អាជ្ញាធរ​ទេ គឺ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​លក់ដូរ​ឡើយ​។ អាជ្ញាធរ​នឹងត្រូវ​ធ្វើការ​ផាកពិន័យ​ដល់​បុគ្គល​ណា​ដែល​មិន​គោរព​តាម​ការណែនាំ​។​

​លោក ខៃ ស៊ាន​ឃាន់ បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ការបិទ​បម្រាម​គោចរ ជា​បណ្ដោះអាសន្ន សម្រាប់​ខេត្តរតនគិរី ហេតុដូចនេះ ហើយ​សូម​ប្រជាពលរដ្ឋ​មានការ​យោគយល់ និង​គោរព​តាម​វិធាន​សុខាភិបាល និង​វិធានការ «៣​កុំ និង​៣​ការពារ​» ឲ្យ​បាន​គ្រប់ៗ​គ្នា​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម