Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ភុន សារពេជ្រ ចូលរួមសម្ពោធសមិទ្ធិផលនៅស្រុកដងទង់ ខេត្តកំពត​

បានផុស

នៅ

ឯកឧត្តម ភុ​ន សារ​ពេជ្រ សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និងជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្តកំពត តំ​ណា​ងឯកឧត្តម ជាវ តា​យ ប្រធាន​គណៈ​កម្មាធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២១ បាន​ចូលរួម​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​១,៣២៥​ម៉ែត្រ ជា​ផ្លូវ (​សាមគ្គី​សែន​ល្អ​) រវាងក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​និង​ប្រជាជនជិត​ឆ្ងាយ​ដែល​មាន​ស្រុកកំណើត​នៅ​ទីនោះ គឺជា​ផែនការ​សហការ​ប្រជាជន​ស្ម័គ្រ​ចិត្តបាន​៦០% ក្រៅពីនោះ​យុវជន​គណបក្ស​បំពេញ​៤០%​បន្ថែម និង​ជួយ​សូ​ឡា​ចំនួន​១០​ដើម​ទៀត សរុប​ផ្លូវ​នេះ​អស់​ចំនួន ៦,២០២,០០០៛ និង ១,៨១០​ដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និមន្ត​និង​អញ្ជើញ​ចូលរួម ព្រះអនុគន្ឋ​ស្រុក​ដង​ទុង តេង សំអាត ព្រះគ្រូ​ចៅអធិកា​វត្ត​អង្គ​ភ្នំ​តូច​មានបុណ្យ ឈួ​ម សា​មិត្ត ឯកឧត្តម ហម សា​វេត ឯកឧត្តម ហៀក ម៉ា និង​លោកជំទាវ លោក ម៉ាង​សុខា និង​ភរិយា ឯកឧត្តម ណុប សុផល ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ស្រុក​បន្ទាយមាស លោក ស៊ីម រស្មី​ប្រធាន​ស្តីទី ស្រុក​ដងទង់ និង​សហការី ក្រុមការងារ​យុវជន​ឃុំ ភូមិ ជាច្រើន​ទៀត​។​

វត្តមាន​លោក ប្រធាន​គណបក្ស​មូលដ្ឋាន​ឃុំ ប្រធាន​សាខា​បក្ស​ភូមិ តំណាងឱ្យ​ប្រជាជន​ក្នុងឃុំ សំដែង​សេចក្តី​រីករាយ ចំពោះ​វត្តមាន ឯកឧត្តម ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស ដែលជា​និច្ចកាល​តែងតែ​ដឹកនាំ​ក្រុមការងារ ចុះជួយ​តាម​មូលដ្ឋាន​ជាប់​ជាប្រចាំ​។​

ក្នុងឱកាស​នោះដែរ ឯកឧត្តម ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត បានទូល​ប្រគេន​និងជម្រាបជូន​ថា​៖ កូន​គេ​កូន​យើង ធ្វើការ​យប់ជិះកាត់​ផ្លូវ​នេះ​រាល់​យប់​ថ្ងៃ ព្រៃ​ដុះ​សងខាង​ផ្លូវងងឹត មាន​ហា​នី​ភ័យ​ខ្ពស់​ណាស់ តែ​ចាប់​ពីថ្ងៃនេះ​ទៅ ផ្លូវ​បានធ្វើ​ស្អាត​ហើយ ឆួ​សព្រៃ​សងខាង​ផ្លូវ​យ៉ាង​ស្អាត មាន​អំពូល​សូ​ឡា​បំភ្លឺ​ទៀត បង​ប្អូន​លែង​លំបាក​ទៀតហើយ ។​ដូច្នេះ​បើ​បាន​ផ្លូវ​ល្អ​ស្អាត​បែបនេះហើយ សូម​បងប្អូន​ជួយ​ថែរក្សា​ប្រើប្រាស់​ឱ្យ​បា​យូ​អង្វែង​ផង​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម