ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ឱ្យតែផ្ដល់ឱកាស គណបក្សប្រជាជននៅតែបន្តបម្រើពលរដ្ឋតាមកិច្ចសន្យា
«ឱ្យតែពលរដ្ឋផ្ដល់ឱកាស គណបក្សប្រជាជនកម្ពុជានៅតែបន្តបម្រើប្រយោជន៍ពលរដ្ឋតាមកិច្ចសន្យារបស់ខ្លួន ដោយមិនភូតភរឡើយ»។ នេះជាការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅចំពោះមុខប្រជាពលរដ្ឋក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែន កោះធំ ខេត្តកណ្ដាល នាព្រឹកថ្ងៃពុធនេះ។

អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែន កោះធំ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ចំពោះការជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាង ៤០ឆ្នាំមកនេះ ជាពិសេសតាមរយៈការបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ នាពេលកន្លងមក។
សម្ដេចធិបតី បានបញ្ជាក់ថា តាមរយៈការគាំទ្រយ៉ាងច្រើនលើសលប់នេះ គឺជាការផ្ដល់ឱកាសជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសជាតិតទៅមុខ ក្នុងបុព្វហេតុបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។ ម៉្យាងវិញទៀត ការគាំទ្រនេះទៀតសោត គឺសំខាន់ណាស់ ក៏ជាការផ្ដល់នូវលទ្ធភាពដើម្បីឱ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចដាក់ចេញនូវគោលនយោបាយ ក៏ដូចជាដាក់ចេញឱកាសក្នុងការកសាងបន្ថែមនូវសមិទ្ធផលជូនជាតិ និងប្រជាជន។

ដូច្នេះ សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ឱ្យតែផ្ដល់ឱកាស គណបក្សប្រជាជនកម្ពុជា នៅតែបម្រើប្រជាជន និងកសាងសមិទ្ធផលតាមកិច្ចសន្យា ដោយមិនមានការភូតកុហក នេះជាកិច្ចការសំខាន់»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


