ព័ត៌មានជាតិ
អាជ្ញាធរនៅតែប្រុងប្រយ័ត្ន ក្រោយតេស្តអាជីករផ្សារដើមគរាប់រយនាក់អវិជ្ជមាន
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញកំពុងបន្តតាមដានលើពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ (ដែលតា)យ៉ាងយកចិត្តទុកដាក បើទោះបីអាជ្ញាធររាជធានីភ្នំពេញសហការជាមួយក្រុមគ្រូពេទ្យ ពិនិត្យយកសំណាក(តេស្តរហ័ស ) លើអ្នកសង្ស័យឃើញអវិជ្ជមានទាំងអស់គ្នាក៏ដោយ។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានមានប្រសាសន៍ថា ក្រោយពីបានរកឃើញអ្នកជំងឺកូវីដ-១៩ បំម្លែងថ្មីប្រភេទដែលតា បានចូលទៅទិញឥវ៉ាន់នៅផ្សារដើមគរ និងនៅទីតាំងមួយចំនួនទៀតភ្លាម អាជ្ញាធររាជធានីភ្នំពេញបានបិទជាបន្ទាន់ទីតាំងដែលពាក់ព័ន្ធ ហើយក៏បានណែនាំឲ្យអាជីវករនិងអ្នកសង្ស័យទាំងអស់ទៅធ្វើតេស្តរហ័សភ្លាមៗ ដើម្បីស្វែងរកមេរោគដ៏កាចសាហាវនេះឲ្យបានទាន់ពេលវេលា កុំឲ្យរាលដាលទៅអ្នកផ្សេងទៀត ខណ:វីរុសបំម្លែងថ្មីប្រភេទដែលតានេះ មានលទ្ធភាពចម្លងលឿនជាងមេរោគផ្សេងទៀតនោះ។

លោកកើត ឆែ បន្តថា ជាលទ្ធផលនៃការធ្វើ (តេស្តរហ័ស ) អ្នកសង្ស័យឃើញថាសុទ្ធតែអវិជ្ជមានទាំងអស់។នេះមានន័យថា ស្ថានភាពនៅពេលនេះ គឺអាជ្ញាធរអាចគ្រប់គ្រងការឆ្លងមេរោគដែលតានេះបានល្អប្រសើរហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋទាំងអស់នោះមិនឆ្លងមេរោគបំប្លែងថ្មីដែលតាក៏ដោយ ក៏អាជ្ញាធរនៅតែបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងបិទខ្ទប់រាល់ទីតាំងដែលសង្ស័យជាបន្តបន្ទាប់ ពិសេសហាមឃាត់ការចេញចូលរបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដែលមានហានិភ័យ រយ:ពេល១៤ថ្ងៃ ដើម្បីកាត់ផ្តាច់ខ្សែចម្លងមេរោគបំប្លែងថ្មីនេះកុំឲ្យរាលដាលទៅអ្នកដទៃ។

លោកកើត ឆែ បញ្ជាក់ទៀតថា “ស្ថានភាពឥឡូវនេះយើងអាចគ្រប់គ្រងមេរោគដែលតា ដោយមិនគួរឲ្យមានការព្រួយបារម្ភទេ។ ការយកសំណាក នៅផ្សារដើមគរនិងទីតាំងមួយចំនួនដែលអ្នកជំងឺចូល យើងពុំទាន់រកឃើញនរណាម្នាក់ឆ្លងមេរោគដែលតាមួយទេ។ អញ្ចឹងមានន័យថា យើងអាចគ្រប់គ្រងអ្នកជំងឺដែលតានឹងបាន តែយើងត្រូវតែបន្តតាមដានខ្លាចយើងខ្វះខាត ដោយចំណុចណាមួយ”។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី៣សីហាឆ្នាំ២០២១ កម្ពុជារកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទដែលតា (Delta) លើពលករត្រឡប់ពីថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន២៦០នាក់។ ក្នុងចំនួននេះអ្នកឆ្លងមេរោគបំប្លែងថ្មីនេះ មាននៅភ្នំពេញចំនួន១០ករណី។ អាជ្ញាធររាជធានីភ្នំពេញ ក៏បានបិទជាបណ្តោះអាសន្នមូលដ្ឋានមួយចំនួនក្នុងខណ្ឌចំនួន៣ ដែលជាប់ពាក់ព័ន្ននឹងអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា ក្នុងនោះមានខណ្ឌឬស្សីកែវ ខណ្ឌទួលគោក និង ខណ្ឌពោធិ៍សែនជ័យ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


