ព័ត៌មានជាតិ
ប្រឡងមន្ត្រីរាជការព្រឹកនេះ បេក្ខជនជិត ១០០០ នាក់ ជ្រើសរើសយកតែ៥៩ នាក់
ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដំណើរការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០ នៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយនិងបេក្ខជនជិត១០០០នាក់ដោយត្រូវជ្រើសរើសយកចំនួន៥៩នាក់។
ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងដោយលោកប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញរួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។

ការប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនេះ គឺដើម្បីយកទៅបម្រើការងារនៅអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថេរវលានៃការប្រឡងដូចខាងក្រោម៖
១. ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ (រយៈពេល ០២ ម៉ោង)៖
– ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស ។
២. ក្របខ័ណ្ឌមន្ត្រីក្រមការ (រយៈពេល ០២ ម៉ោង)៖
– ជំនាញឯកទេស (កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស
៣. ក្របខ័ណ្ឌលេខាធិការរដ្ឋបាល (រយៈពេល ០២ ម៉ោង)៖
– ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បេក្ខជនដែលប្រឡងជ្រើសរើសចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០នេះ នេះមានចំនួន៩៨១រូប ស្រី៣៨៥រូប មានចំនួន៦៦បន្ទប់ ដោយត្រូវជ្រើសរើសយកចំនួន ៥៩រូប ក្នុងនោះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញចំនួន១៩រូប (រួមមាន ក្របខ័ណ្ឌក ៩រូប, ក្របខ័ណ្ឌខ ៥ រូប និងលេខាធិការដ្ឋានរដ្ឋបាលចំនួន៥រូប)។ ចំនួន៤០នាក់ទៀតជ្រើសរើសសម្រាប់ក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលមានដូចជា(ក្របខ័ណ្ឌ ក ១៤រូប,ខ១៧រូបនិងគ៩រូប)។
ចំពោះការប្រលងនេះបេក្ខជនត្រូវបានអនុវត្តវិធានការសុខាភិបាលផងដែរ ដែលមានដូចជា ពាក់ម៉ាស់គ្រប់ពេល (លើកលែង ពេលមន្ដ្រីអនុរក្សស្នើសុំឲ្យដោះម៉ាស់) ឆ្លងកាត់ការវាស់កំដៅ រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល និងត្រូវ បង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុននៃការចូលក្នុងបរិវេណមណ្ឌល ប្រឡង៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


