Connect with us

ព័ត៌មានជាតិ

បង្ក្រាបភោជនីយដ្ឋាន​​លួចបើក​KTV ឃាត់មនុស្សប្រុស​ស្រី ១៣​នាក់​យកសំណាក

បានផុស

នៅ

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន នៅយប់ថ្ងៃទី ៥ ខែសីហាបានធ្វើការចុះបង្ក្រាបភោជនីយដ្ឋាន «ផ្ទះផាតធី KTV» លួចបើកទទួលភ្ញៀវល្មើសបម្រាមរដ្ឋបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ ២៦១ ភូមិ៦​ សង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះបង្ក្រាបនេះ ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ១៣ នាក់ មានទាំងថៅកែហាងម្នាក់ យកសំណាក បន្ទាប់ពីពួកគេលួចបើកហាងទទួលភ្ញៀវល្មើសបម្រាម។

គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុន ដឿនបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើបានផ្គើនទៅនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គណ:​បញ្ជា​ការឯកភាពខណ្ឌទួលគោក បានចុះដល់ទីតាំងជាក់ស្តែងឃើញថា បានលួចបេីកទទួល​ភ្ញៀវ​ ចូលហូប​ ដោយរៀបចំតុ​ កៅអី​ លក់ស្រាបៀរ​ មានបុគ្គលិកទទួលភ្ញៀវ​ចំនួន​ ៨នាក់ស្រី៤នាក់​ និងមានភ្ញៀវម្នាក់ប្រុស​ ចូលច្រៀង​ ខារ៉ាអូខេ​ មួយបន្ទប់​ ដែលមានអ្នកបំរេី៣នាក់​ ក្នុងនោះមេការស្រីម្នាក់​ អ្នកកំដរស្រី​ ២នាក់​។

ក្នុងប្រតិបត្តការណ៍កម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៣នាក់​ ស្រី​ ៧នាក់ ក្នុងនោះមាន អ្នកបំរេី៨នាក់​ ស្រី៤នាក់​ ភ្ញៀវ១ម្នាក់ប្រុ​ស​ អ្នកកំដរ​ និងអ្នកបំរេីក្នុងបន្ទប់ចំនួន៣នាក់​រួមទាំងថៅកែ១​ នាក់​។
​អ្នកទាំង១៣នាក់ ត្រូវ​បញ្ជូនទៅអធិការនគរបាលខណ្ឌ​ ដេីម្បីចាត់ចែងតាមច្បាប់​។

ប៉ុន្តែមុនពេលប្រមូលយកអ្នកទាំងអស់ទៅអធិការខណ្ឌ​ ​ ក៏បានយកសំណាកជាមុន​ ជាលទ្ធផលអវិជ្ជមានទាំង១៣៕

ដោយៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម