ព័ត៌មានជាតិ
ផ្ទុះអាវុធនៅកណ្តាលក្រុងព្រះសីហនុ៥គ្រាប់ សមត្ថកិច្ចចាប់ឃាត់ខ្លួនមនុស្សចំនួន៣នាក់
ព្រះសីហនុ ៖ ព័ត៌មានបឋម មនុស្សចំនួន៣នាក់រួមនឹងរថយន្ត១គ្រឿង ត្រូវសមត្ថកិច្ចដេញតាមស្ទាក់និងចាប់ឃាត់ខ្លួនបានភ្លាមៗនៅចំណុចស្ពានអូរ១ ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ មានចម្ងាយប្រមាណជិត១០០០ម៉ែត្រពីកន្លែងកើតហេតុ បន្ទាប់ពីពួកគេផ្ទុះអាវុធចំនួន៥គ្រាប់ហើយបើករត់គេចខ្លួន។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅម៉ោងប្រមាណ៧យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខផ្សារលើ ស្ថិតនៅសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ភ្លាមៗនេះ គេមិនទាន់ដឹងថា ករណីផ្ទុះអាវុធនេះ បង្កឡើងដោយសារមូលហេតុអ្វីនោះទេ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះមិនដឹងថាមានមនុស្សរងរបួសឬក៏អត់នោះទេ។
ក្រោយបង្កហេតុមនុស្សចំនួន៣នាក់ត្រូវឃាត់ខ្លួន ក្នុងចំណោមនោះមានបុរសជនជាតិខ្មែរម្នាក់ជាខ្មាន់កាំភ្លើង និងជនជាតិចិនចំនួន២។ សមត្ថកិច្ចបានឲ្យដឹងថា ពេលនេះជនទាំង៣នាក់រួមនឹងរថយន្ត១គ្រឿង សមត្ថកិច្ចបានបញ្ជូនទៅស្នងការដ្ឋានខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរបន្ត៕
ដោយ ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


