ព័ត៌មានជាតិ
ខេត្តចំនួន៥ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
រាជធានីខេត្តចំនួន៥ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ខណៈខេត្តចំនួន២០ទៀត កំពុងដំណើរការចាក់ដូសទី១ និងដូសទី២នៅឡើយ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៦ ខែសីហានេះថា រហូតមកដល់ពេលនេះ មានរាជធានីខេត្តចំនួន៥ហើយ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកោះកុង។
លោកជំទាវបានបន្តថា ចំណែកខេត្ត២០ទៀតកំពុងដំណើរការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ជូនដល់ប្រជាពលរដ្ឋនៅឡើយ។
យ៉ាងណាក៏ដោយ លោកជំទាវបានបន្តទៀតថា តាមផែនការរដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ឱ្យរួចរាល់នៅចុងឆ្នាំ២០២១នេះ ខណៈគិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យចាក់បានចំនួន៧,៧០៤,៩៨២នាក់ ស្មើនឹង៧៤.៤២ភាគរយ បើធៀបនឹងគោលដៅ១០លាននាក់។
លោកជំទាវបានបន្ថែមទៀតថា បន្ទាប់ពីបិទបញ្ចប់ការចាក់ដល់មនុស្សពេញវ័យ រាជធានីខេត្តទាំង៥នោះបានបន្តចាក់ជូនដល់កុមារនិងយុវវ័យដែលមានអាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំ ដែលបានបើកយុទ្ធនាការកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ។
លោកជំទាវបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ រហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ មានកុមារនិងយុវវ័យចំនួន១៦៣,១១៣នាក់ ស្មើនឹង៨.២៩ភាគរយ ទទួលបានការចាក់វ៉ាក់សាំងលើគោលដៅចាក់ទូទាំងប្រទេសជិត២លាននាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាលបានកំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋចំនួន៤ប្រភេទ រួមមានវ៉ាក់សាំងស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់ របស់ប្រទេសចិន វ៉ាក់សាំងអាស្ត្រាហ្សេណេកា និងវ៉ាក់សាំង ចនសាន់ចនសាន់ របស់អាមេរិក៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២២ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល