ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ នៅសប្តាហ៍ទី២ នៃខែសីហានេះ ដោយចាប់ផ្តើមពីក្រុមការងារជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ
មានប្រសាសន៍តាមរយៈសាជាសម្លេង ដែលត្រូវបានផ្សព្វផ្សាយនារសៀលថ្ងៃទី០៦ ខែសីហា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ នៅសប្តាហ៍ទី២ នៃខែសីហានេះ ដោយចាប់ផ្តើមពីក្រុមការងារជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ហើយត្រូវតែធ្វើឲ្យបាន ពីព្រោះក្រុមការងារជួរមុខមានហានិភ័យខ្ពស់ណាស់។
តាមរយៈសារជាសម្លេងនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកជំទាវ ឱ វណ្ណឌីន អនុវត្តនូវការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ដោយយកសប្តាហ៍ទី២ នៃខែសីហានេះ អាចនិយាយបានថា ចាប់ពីខានស្អែក ឬក៏ខានស្អែកមួយទៅ ដោយអនុវត្ត ចាប់ផ្តើមចាក់ដូសទី៣ ឲ្យក្រុមការងារនៅជួរមុខ នៅតាមជាប់ព្រំដែនកម្ពុជា-ថៃ ពីព្រោះបងប្អូនទាំងនេះទទួលហានិភ័យខ្ពស់ ក្រោយពីមានបងប្អូនពលករខ្មែរយ៉ាងច្រើន បានត្រឡប់មកពីប្រទេសថៃចូលកម្ពុជាវិញ ដូច្នេះត្រូវដឹកជាបន្ទាន់នូវវ៉ាក់សាំង AstraZeneca ទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ កងទ័ពនគរបាល អាវុធហត្ថ ក៏ដូចជាមន្ត្រីរាជការនានា ដែលពាក់ព័ន្ធ។
សម្ដេចបានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើជាបន្ទាន់ ហើយត្រូវធ្វើឲ្យបាន ពីព្រោះយើងមានវ៉ាក់សាំងនៅក្នុងដៃគ្រប់គ្រាន់ហើយ។ យើងប៉ាន់ប្រមាណថា អង្គភាពពាក់ព័ន្ធនៅតាមព្រំដែនដែលមានកងពលធំ កងពលតូច វរៈសេនាធំ វរៈសេនាតូច និងអង្គភាពនានា ដែលធ្វើការពាក់ព័ន្ធការងារនេះប្រមាណ៣ ឬ៤ម៉ឺននាក់ ហើយសូមឲ្យក្រុមគ្រូពេទ្យ នៃបណ្ដាភូមិភាគទាំងអស់ត្រៀមខ្លួន ក៏ដូចជាហ្វឹកហាត់ ដើម្បីចាក់ជូនក្រុមការងារទាំងនោះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ឈរជើងនៅភូមិសាស្ត្រណា វ៉ាក់សាំងត្រូវតែទៅដល់ទីនោះ ហើយសម្តេចបានបញ្ជាឲ្យលោកជំទាវ ឱ វណ្ណឌីន ត្រូវពង្រាយវ៉ាក់សាំងជាបន្ទាន់។ សម្តេចបញ្ជាក់ថា ពីមុនយើងគិតថា នឹងរង់ចាំរហូតដល់ខែកញ្ញា ប៉ុន្តែពេលនេះយើងមិនអាចរង់ចាំបានទេ ពីព្រោះមានហានិភ័យខ្ពស់សម្រាប់មន្ត្រីយើងនៅជួរមុខ ដូច្នេះយើងត្រូវតែសម្រេចធ្វើការងារនេះឲ្យបាន៕
ដោយ ៖ កោះកែវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


