ព័ត៌មានជាតិ
ក្រសួងវប្បធម៌កម្ពុជា រៀបចំការសម្តែងសិល្បៈ អបអរសាទរខួបលើកទី៥៤ ថ្ងៃបង្កើតអាស៊ាន
ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំការសម្តែងសិល្បៈ ដើម្បីអបអរសាទរខួបលើកទី៥៤ ថ្ងៃបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានតាមរយៈប្រព័ន្ធវីដេអូ។
លោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២ មានប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈសាមគ្គីប្រជាជាតិអាស៊ាននេះ គឺមិនគ្រាន់តែជាសកម្មភាពដើម្បីអបអរសាទរខួបនៃថ្ងៃបង្កើតអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃចក្ខុវិស័យនិងការប្តេជ្ញាចិត្តក្នុងការជំរុញលើកស្ទួយសកម្មភាពវប្បធម៌ ការសម្របខ្លួនទប់ទល់នឹងស្ថានភាពនៃផលប៉ះពាល់នានាដែលបណ្តាលមកពីការរីករាយដាលនៃជំងឺកូវីដ-១៩។

លោកជំទាវបានបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូនៅថ្នាក់ជាតិនិងអន្តរជាតិបានពង្រឹងបន្ថែមទៀតការការពារ និងការលើកតម្លៃសិល្បៈនិងវប្បធម៌ក៏ដូចជាទំនៀមទម្លាប់និងប្រពៃណីជាតិដ៏ល្អផូរផង់ ស្របតាមគោលដៅប្រជាប្រិយក្រោមទិសស្លោក “បុរាណមិនយឺត សម័យមិនបរទេស”និងគោលដៅផ្សព្វផ្សាយវប្បធម៌នៃប្រទេសកម្ពុជា”ព្រះរាជាណាចក្រនៃវប្បធម៌”លើវេទិកាជាតិ និងអន្តរជាតិ ។

កម្ពុជាក្រោមបទដ្ឋាននៃការអភិរក្សនិងការអភិវឌ្ឍមរតកវប្បធម៌រូបីនិងអរូបីស្របតាមគោលនយោបាយជាតិស្តីពីវប្បធម៌ និងទិសស្លោក“អភិរក្សដើម្បីការអភិវឌ្ឍ និងការអភិវឌ្ឍ ដើម្បីអភិរក្ស” គឺជាសូចនាករ ប្រកបដោយយុទ្ធសាស្ត្រដើម្បីជួយជំរុញនូវកំណើនសេដ្ឋកិច្ច-សង្គមនិងការការពារបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីដ៏គង់វង្សនៃជាតិយើង។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវប្បធម៌ជាព្រលឹងនិងអត្តសញ្ញាណជាតិរបស់យើងដែលនេះគឺជាស្ពាននិងជាគ្រឹះសម្រាប់ការសន្ទនា ការផ្សះផ្សារសង្គមប្រកបដោយសុខដុមភាពនិងសន្តិភាពនៅក្នុងសង្គម។

អាស៊ានបង្កើត គឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ ដែលមានប្រទេសចំនួន៥ ជាស្ថាបនិក រួមមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃបានព្រមព្រៀងគ្នាចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាសរួមក្នុងការបង្កើតសមាគមន៍មួយនេះឡើង ហើយសព្វថ្ងៃនេះអាស៊ានបានក្លាយជាសមាគមន៍ដែលកំពុងទទួលបានភាពលេចធ្លោ និងជោគជ័យ។ ប្រទេសកម្ពុជា បានក្លាយជាប្រទេសសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីប្រទេសព្រុយណេដារ៉ូសេឡឹម វៀតណាម ឡាវ និងមីយ៉ាន់ម៉ា៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


