Connect with us

ព័ត៌មានជាតិ

ការចាក់វ៉ាក់សាំងកុមារ និង​យុវ​វ័យ​ពង្រីកដល់ ៧ ខេត្តក្រុង

បានផុស

នៅ

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារនិងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំបានពង្រីកវិសាលភាពដល់រាជធានីខេត្តចំនួន៧ខេត្តហើយមុននឹងពង្រីកនៅទូទាំងប្រទេសនៅពេលឆាប់ៗខាងមុខ។

បើតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថារាជធានីខេត្តចំនួន៧ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារនិងយុវវ័យរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុនិងខេត្តកោះកុងដែលបានចាក់កាលពីថ្ងៃទី១សីហាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកខេត្តតាកែវបានចាប់ផ្តើមចាក់នៅថ្ងៃទី៨សីហានៅស្រុកចំនួន៣រួមមានស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ដោយមានកុមារដែលត្រូវចាក់ប្រមាណជិត ៦ម៉ឺននាក់ ក្នុងចំណោមកុមារទូទាំងក្រុងស្រុកទាំង​១០ របស់ខេត្តមានជាង១២ម៉ឺននាក់។រីឯក្រុងស្រុក៧ទៀតនឹងចុះចាក់ជាបន្តបន្ទាប់ទៀត។

ដោយឡែកខេត្តកំពង់ចាម ចាប់ផ្តើមចាក់នៅថ្ងៃទី៩សីហានេះនៅតាមស្រុកក្រុងទាំង១០នៅតាមទីតាំងចំនួន២១កន្លែងនិងខេត្តកំពង់ស្ពឺនឹងចាប់ផ្តើមដំណើរការចាក់នៅថ្ងៃទី១០សីហាស្អែកនេះ។

លោក ស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថាការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ​១៩ដល់កុមារនិងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំនេះគណៈកម្មការនឹងពង្រីកទៅតាមបណ្តាខេត្តជាបន្តបន្ទាប់នៅពេលមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ពិសេសវីរុសបំប្លែងខ្លួនថ្មីដែលតា។

លោក ស្រី បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូម​យកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នានិងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ ៣កុំ៣ការពារឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស មានអាកុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ១៩នៅក្នុងស​ហ​គមន៍របស់យើង។

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី១រហូតមកដល់ថ្ងៃទី៨សីហាឆ្នាំ២០២១នេះក្រុមគ្រូពេទ្យបានចាក់វ៉ាល់សាំងដល់កុមារនិងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន២៧៩០៧៧នាក់ស្មើនឹង១៤.១៩ភាគរយធៀបនឹង​គោលដៅ១៩៦៦៩៣១នាក់នៅទូទាំងប្រទេស៕ ដោយៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៦ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៧ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៧ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម