ព័ត៌មានជាតិ
មហាជនឆ្ងល់នោះឆ្ងល់! ដើមឈើទាល ដែលដាំក្នុងសម័យបង្កើតក្រុងស្វាយរៀង ឥលូវត្រូវបានកាប់អស់ជិត២០ដើម
ស្វាយរៀង ៖ មហាជនរិះគន់ចំៗ ករណីលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង កាប់ដើមឈើទាល ប្រមាណជិត២០ដើម នៅក្នុងបរិវេណនៃមន្ទីរអប់រំយុវជននិងកីឡាខេត្ត ដែលមហាជននិយាយថា ដើមឈើទាលទាំងអស់នេះគឺ ដាំក្នុងអំឡុងឆ្នាំ១៩១២ ឬនៅឆ្នាំ១៩២២ ពេលបង្កើតក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានទំហំមុខកាត់១ម៉ែត្រ ទៅ០,៧ម៉ែត្រ កម្ពស់ ជិត២០ម៉ែត្រ គួរតែអភិរក្ស។

ករណីកាប់ដើមឈើទាលនេះកើតឡើង៣ថ្ងៃមកហើយគឺចាប់តាំងពីថ្ងៃទី០៧-ទី៨ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី០៩ ខែសីហានេះ អស់ចំនួន២០ដើមរាប់ទាំងដើមតូចនិងធំ។

ទាក់ទិនករណីនេះដែរ លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានអោយភ្នាក់ងារយកព័ត៌មានដឹងថា: ដោយដើមឈើទាល នៅក្នុងបរវេណនៃមន្ទីរអប់រំនេះ ជាទ្រព្យសម្បត្តិរបស់មន្ទីរ លោកមិនបានសុំ ទៅខាងក្រៅទេ។
-ទី១ ដើមឈើទាល២ទៅ៣ដើម គឺនៅជិតផ្ទះរបស់ប្រជាពលរដ្ឋនៅជិតរបងមន្ទីរមានការភ័យខ្លាច ដើមឈើបាក់រលំសង្កត់លើផ្ទះគាត់ ទើបកាប់ចេញ២ទៅ៣ដើម។

-ទី២ ដើមឈើទាល០៣ដើមទៀត គឺនៅគៀកនិងអាគារ នៃមន្ទីរ ពេលមានខ្យល់មកខ្លាំងបាក់មែកធ្លាក់លើដំបូលបែកក្បឿងបង្កឲ្យទឹកហូរស្រក់ខូចពីដានអគារ ទើបកាប់ចេញ។

-ទី៣ ហើយចំពោះដើមឈើទាលជាង១០ដើមទៀត គឺកាប់ចេញយកទីធ្លា សាងសង់សំណង់ ដោយមន្ទីរ មានគម្រោងរៀបចំ សាងសង់អាគារសម្រាប់កីឡាករស្នាក់នៅ ដាក់សម្ភារៈកីឡា និងគម្រោងសាងសង់ ទីលានកីឡា បាស្កេតម(ប៉ាល់បោះ) កន្លែងបោះប៉ូល និងរោងចំណតរថយន្ត។
លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានបន្តទៀតថា ដើមឈើទាលមេះលក់ក្នុង១ដើមបាន៣០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀលប៉ុណ្ណឹង ហើយលោកយកប្រាក់គ្រាន់ធ្វើការអភិវឌ្ឍន៍ នៅក្នុងមន្ទីរដូចបានរៀបរាប់ខាងលើ។

ទាក់ទិនរឿងរ៉ាវនេះដែរ ឯកឧត្តម តូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា ករណីលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកាប់ដើមឈើទាល ជិត២០ដើមនេះ ឯកឧត្តមមិនបានដឹងទេ ហើយមន្ត្រីជំនាញក៏មិនបានដឹងដែរ។
ឯកឧត្តមបានបន្តថា កន្លងមកលោកប្រធានមន្ទីរអប់រំ បានដាក់សំណើមករដ្ឋបាលខេត្តស្វាយរៀង សុំកាប់ដើមឈើ ចំនួន១ដើម ដែលនៅខាងមុខមន្ទីរ ជិតរបងក្បែរផ្លូវជាតិលេខ១ ដោយបញ្ជាក់មូលហេតុថា ប៉ះបង្គោលខ្សែភ្លើង និងខ្សែភ្លើងអគ្គីសនី ទើបឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឲ្យកាប់ចេញតាមសំណើ ចំពោះកាប់ដើមផ្សេងទៀត គឺរដ្ឋបាលខេត្តមិនបានដឹងទេ។

ចំណែកមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ស្វាយរៀងម្នាក់បានបង្ហើបឲ្យដឹងថា សង្ស័យលោកប្រធានមន្ទីរអប់រំលោកយល់ច្រឡំ ស្តីពីច្បាប់ភូមិបាល ហើយមើលទៅ ដោយលោកមានប្រសាសន៍ថា ដីឯកជនរបស់មន្ទីរ ទើបលោកសម្រេចចាត់ចែង បែបនេះ។

មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្តថា ដីឯកជនរបស់រដ្ឋ (ដីកម្មសិទ្ធិរបស់មន្ទីរ សាមីគ្រប់គ្រង) ចំពោះដើមឈើ ធំៗ ឈើប្រណិត គឺជាទ្រព្យសម្បត្តិសារធារណៈរបស់រដ្ឋ ដែលមានផ្នែករដ្ឋបាលព្រៃឈើ ជាអ្នកគ្រប់គ្រង បើមន្ទីរអប់រំ មានគម្រោង រៀបចំដី សាងសង់អគារ ឬអភិវឌ្ឍន៍នៅលើដីក្នុងបរិវេណនៃមន្ទីរ សាមីរបស់ខ្លួនត្រូវតែ ដាក់សំណើទៅឯកឧត្តមអភិបាលខេត្ត រួចដើមឈើទាំងអស់ត្រូវដាក់ដេញថ្លៃ យកថវិកាចូលរដ្ឋ មិនគួរកាប់ដើមឈើទាល តូច-ធំ រហូតជិត២០ដើមលក់យកប្រាក់ដោយគ្មានការស្នើសុំ និងដាក់ដេញថ្លៃបែបនេះទេ៕
ដោយ ៖ ភក្ដី

-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


