ព័ត៌មានជាតិ
អគ្គិភ័យឆេះបន្ទប់ដាក់សម្ភារៈមួយកន្លែង ក្នុងក្រុងបាត់ដំបងដោយមិនទាន់ដឹងមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ
បន្ទប់ដាក់សម្ភារៈ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង៣និងនាទី៣៥ នៅត្រង់ចំណុចក្រុមទី១ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
តាមរបាយការណ៍បឋមពីសមត្ថកិច្ចក្រុងបាត់ដំបងបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យដែលបានកើតឡើងនៅចំណុចខាងលើ បានបណ្តាលឲ្យឆេះបន្ទប់ដាក់សម្ភារៈចំនួន១កន្លែងរបស់ជនរងគ្រោះឈ្មោះ សុខ សេរីរ័ត្ន ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅខាងលើដែលធ្វើនៅលើផ្លូវឌឿងហែមក្រោយផ្ទះ។ ចំណែកសម្ភារៈខូចខាត ក្នុងហេតុការណ៍ខាងលើជាបឋមរួមមានមាន៖ បន្ទប់១ខ្នងទំហំ២ម×៤ម,សម្ភារៈមួយចំនួនមានពូក,កៅអីនិងសម្ភារៈថ្មីទើបយកមកដាក់មួយចំនួនផ្សេងៗទៀត ហើយសម្ភារៈដែលត្រូវបានខូចខាតគិតជាទឹកប្រាក់សមត្ថកិច្ចនៅមិនទាន់ដឹងនៅឡើយដោយក្តាប់មិនទាន់បានរហូតមកដល់ពេលនេះ។


សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីហេតុការណ៍ខាងលើបានកើតឡើងភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ហើយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុងមិនរាលដាលដល់លំនៅឋានអ្នកជិតខាងបានបន្តទៀតហើយក្នុងគ្រោះអគ្គីភ័យនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ សមត្ថកិច្ចបញ្ជាក់បន្តថា ចំណែកមូលហេតុនៃការឆេះនេះ សមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយឋិតក្នុងការស្រាវជ្រាវលើករណីនេះបន្តទៀតថា តើបណ្តាលមកពីមូលហេតុអ្វីដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះនេះដោយពិតប្រាកដ៕


អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក



