Connect with us

ព័ត៌មានជាតិ

៧ ទីតាំង​នៅ​ភ្នំពេញ ​ប្រកាស​​មាន​អ្នក​ឆ្លង​កូវីដ​​បំប្លែង​ខ្លួន​​ប្រភព​មក​ពី​ឥណ្ឌា

បានផុស

នៅ

​​ដើម​ខែ​សីហានេះ នៅ​រាជធានី​ភ្នំពេញ​ប្រកាស​​រកឃើញ​ករណី​ឆ្លង​​កូវីដ​ដែល​តាជាច្រើនករណី​ មាន​ពាក់ព័ន្ធ​បុគ្គលិក​សុខាភិបាល ពលករ ប្រជាពលរដ្ឋនិង​អ្នក​ដំណើរ​មកពី​ក្រៅ​ប្រទេស។

បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល មាន​ទីតាំង​ចំនួន ៧ ដែល​បាន​​រកឃើញ​អ្នក​ឆ្លង​កូវីដ​ដែល​តា ​ដែលអ្នក​ជំងឺ​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​តាម​​មន្ទីរពេទ្យ​ អាជីវករ​តាម​ផ្សារ​ និង​ពលរដ្ឋ​ក្នុង​សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងពាក់ព័ន្ធ​​អ្នក​ឆ្លងកូវីដ​ដែល​តាដែល​ក្រសួង​សុខាភិបាលប្រកាស​រកឃើញមាន​៖

ថ្ងៃ ៣១ កក្កដា ២០២១

-មណ្ឌល​ព្យាបាល​សែន​សុខ​រាជធានី​ភ្នំពេញ រកឃើញ​មួយ​ករណី​លើ​ពលករ​មក​ពី​ថៃ​។

ថ្ងៃ ០១ សីហា ២០២១

-មន្ទីរពេទ្យ​កាល់ម៉ែត រក​ឃើញ ១ ករណី នៅ​លើ​អ្នក​ជំងឺ​ខាង​រោគ​ស្រ្តី។

-មន្ទីរពេទ្យ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត រកឃើញ ២ ករណី​ លើ​បុគ្គលិក​ផ្នែក​អនាម័យនិង​អ្នក​ជំងឺ​ផ្នែក​សង្រ្គោះ​បន្ទាន់។

នៅ​ថ្ងៃ ០៣ សីហា ២០២១

-រកឃើញ ០៥ ករណី​ ជា​បុគ្គលិក​សុខាភិបាល​​នៅ​រាជធានី​ភ្នំពេញ (មិន​បញ្ជាក់​ទីតាំង​)។

នៅ​ថ្ងៃ​ទី ០៤ សីហា ២០២១

រកឃើញ ៣២ ករណី ដោយ​ ៣១ ករណី​ពាក់ព័ន្ធ​អ្នក​ដំណើរ​តាម​យន្តហោះ​មក​ពី​បរទេស និង​មួយ​ករណី ជា​អាជីវករ​លក់​នំ​បញ្ចុក​ស្រុះ​នៅ​ផ្សារ​តូច (ទួលសង្កែ)។

ថ្ងៃ​ ០៧ សីហា ២០២១

រក​ឃើញ ០១ ករណី ដែល​ជនរងគ្រោះ​ចូល​ទៅ​សម្រាក​នៅ​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​ខេមា។

ថ្ងៃ ១០ សីហា ២០២១

រកឃើញ ០៣ ករណី ដោយ ០១ ករណី ពលរដ្ឋ​នៅ​សង្កាត់​ត្រពាំងក្រសាំង​ ខណ្ឌ​ពោធិ៍សែនជ័យ។ ០១ ករណី អ្នកជំងឺ​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រតនៈ និង​ ០១ ករណី អ្នក​ដំណើរ​​មក​ពីប្រទេស​​ម៉ាឡេស៊ី​សម្រាក​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ។

គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នក មានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) ពាក់ព័ន្ធ​ពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤២៩នាក់ (ស្រី្ត ២០៩នាក់) ខណៈ​ដែល​វិរុស​ដែល​តាម​​បាន​ឆ្លង​រាលដាល​ដល់ ១៧ ខេត្តក្រុង​ទូទាំង​ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម