Connect with us

ព័ត៌មានជាតិ

គោលការណ៍​ថ្មី​ពីក្រសួង អ្នក​ប៉ះពាល់អ្នក​​កូវីដ​ដែល​តា ត្រូវ​ធ្វើចត្តាឡីស័ក​ ២១ ថ្ងៃ

បានផុស

នៅ

ផ្អែកតាមការវិវត្តនៃស្ថានការណ៍ថ្មីៗ និងដើម្បីពង្រឹងការងារបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន​ធ្វើការណែនាំបន្ទាន់ ដើម្បី​គ្រប់គ្រងការធ្វើ​ចត្តាឡីស័កពលករ និងអ្នកប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ក្នុងសហគមន៍ (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ)។

ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួ​ងសុខាភិបាល​បាន​បញ្ជាក់​ថា អ្នកប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កនៅខេត្តជាប់ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឡែក អ្នកប៉ះពាល់មិនផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម​នេះ៖

-បញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងរាជធានី-ខេត្តសាមី។

-ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តជាប់ព្រំដែន និងធ្វើចត្តាឡីស័កបន្តរយៈពេល ៧ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តសាមី តាមការកំណត់ដោយអនុគណៈកម្មការ ផ្អែកលើស្ថានការណ៍វិវត្តជាក់ស្តែង។

-បន្តបែងចែកអ្នកចូលមកកម្ពុជាទៅតាមមណ្ឌលចត្តាឡីស័កជាពីរប្រភេទ តាមលទ្ធផលតេស្ករហ័ស (អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន អ្នកមានមានអាការៈសង្ស័យ និងអ្នកអវិជ្ជមានហានិភ័យទាប)។

-ផ្អាកទទួលយកអ្នកធ្វើចត្តាឡីស័កថ្មីនៅក្នុងសហគមន៍ដែលមិនពាក់ព័ន្ធនឹងអ្នកផ្ទុកវីរុសកូវីដ-១៩ ប្រភេទដែលតា ហើយផ្ទេរអ្នកចត្តាឡីស័កសហគមន៍ ដែលមិនពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ ប្រភេទ ដែលតា ឱ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះ។

-រៀបចំបន្ថែមមណ្ឌលចត្តាឡីស័ក (អាចដល់ថ្នាក់ឃុំ) ពីរប្រភេទ សម្រាប់ដាក់អ្នកប៉ះពាល់នឹងអ្នកជំងឺ​កូវីដ-១៩ ប្រភេទដែលតា (ពលករ និងសហគមន៍) ដោយមានការផ្គត់ផ្គង់ទឹកស្អាត ការផ្គត់ផ្គង់អគ្គិសនី បន្ទប់ទឹក ការគ្រប់គ្រងកាកសំណល់។ រាជធានី ខេត្តនីមួយៗ ត្រូវរៀបចំមណ្ឌលចត្តាឡីស័កសម្រាប់ទទួលពលករ មកពីថៃ ដោយផ្អែកលើមូលដ្ឋានស្ថិតិចំនួនពលកររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ការវាយតម្លៃជាក់ស្តែងអំពីលទ្ធភាពនៃការវិលត្រលប់របស់ពលករក្នុងរដ្ឋបាលរាធានី រដ្ឋបាលខេត្តសាមី។

-បន្តពង្រឹងការគ្រប់គ្រងមណ្ឌលធ្វើចត្តាឡីស័ក ដោយរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ការពារសន្តិសុខ សណ្តាប់​ធ្នាប់ ថែរក្សាអនាម័យ និងថែទាំអ្នកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ដែលមានជាអាទិ៍ រក្សាគម្លាត ពាក់ម៉ាស និងលាងដៃឱ្យបានត្រឹមត្រូវ។

-បន្តពង្រឹងការតាមដាននិងការអនុវត្តច្បាប់លើអ្នកធ្វើចត្តាឡីស័ក និងអ្នកជំងឺដែលល្មើសនឹងវិធាន សុខាភិបាល​។

-រាជធានី-ខេត្ត ត្រូវចាត់តាំងមន្ត្រីប្រចាំការដើម្បីសម្របសម្រួលចាត់ចែងបញ្ជូន និងទទួលពលករ ដោយ អនុវត្តតាមវិធានសុខាភិបាល។ ត្រូវចាត់ចែងឱ្យមានអ្នកប្រចាំការទទួលខុសត្រូវ ២៤ ម៉ោង ដោយមានឈ្មោះនិង​លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងយ៉ាងតិចចំនួន២ខ្សែ។

-បន្តរាយការណ៍ប្រចាំថ្ងៃអំពីចំនួនអ្នកកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល អ្នកវិជ្ជមានក្នុងមណ្ឌលចត្តាឡីស័ក និងចំនួនឧបករណ៍តេស្តរហ័សដែលបានប្រើប្រាស់ និងនៅសល់។

គួរកត់សម្គាល់ថា ជាគោលការណ៍ការធ្វើចត្តាឡីស័កសម្រាប់អ្នកប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ត្រូវមានរយៈពេលយ៉ាងតិច២១ថ្ងៃ។ ប៉ុន្តែប្រសិនបើធ្វើតេស្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ក្នុង​អំឡុងពេលកំពុងធ្វើចត្តាឡីស័ក អ្នកប៉ះពាល់ផ្ទាល់ត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ បន្ថែមទៀត ដោយគិតរាប់ចាប់ពីថ្ងៃធ្វើតេស្តរកឃើញករណ៍វិជ្ជមានថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម