ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌចំការមន ចុះកាយអាចម៍ដីដែលគេរំលោភ ចេញពីអាងស្តុកទឹកបឹងត្របែក ជាមួយនឹងការស្ថាបនាផ្លូវព័ទ្ធជុំវិញ
ភ្នំពេញ ៖ ក្រោយទទួលបានបទបញ្ជាពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំង មន្ត្រីជំនាញ ចុះដាក់គ្រឿងចក្រ កាយយកអាចម៍ដីដែលគេរំលោភចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក រួចរាល់អស់ហើយខណៈគ្រឿង ចក្របាននឹងកំពុងធ្វើការស្ថាបនាផ្លូវទំនប់ខ្នងប្រឡាយព័ទ្ធជុំវិញផ្ទៃអាងស្តុកទឹកបឹងត្របែង និង ឈួសឆាយដី បើកផ្លូវ លេខ៤៩៦ និងផ្លូវ៤៩០ ដោយមានខ្នងទំនប់ព័ទ្ឋផ្ទៃបឹង រហូតដល់ផ្លូវ២៧១ ។

បើតាមការបញ្ជាក់ពីអភិបាល ខណ្ឌចំការមន ខណៈដែលលោក ដឹកនាំមន្ត្រីជំនាញចុះ កាយយកអាចម៍ដីចេញដែលគេលួចចាក់ចូលផ្ទៃអាងស្តុបទឹក និង វាស់វែង បើកផ្លូវចំនួន៣ខ្សែ ក្រោយពីអាជ្ញាធរ ចុះអនុវត្តវិធានការ រដ្ឋបាលរុះរើសំណង់មិនរៀបរយ និងការចាក់ដី រំលោភ ទន្ទ្រានលើផ្ទៃបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ។

លោក ថេង សុថុល បានឲ្យដឹងថា ការចុះអនុវត្តវិធានការរដ្ឋបាលរុះរើទីតាំងខាងលើ ក្រោយពីមានការណែនាំពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ជាក់ស្តែងអាជ្ញាធរបានពិនិត្យឃើញថា មានជនមួយក្រុម បានធ្វើការដឹកជញ្ជូនគ្រឿងចក្រ ដឹកអាចម៍ដីមកចាក់រំលោភយកផ្ទៃអាងស្តុបទឹកបឹងត្របែក ព្រមទាំងមាន ការសាង សង់សំណង់ផ្សេងៗ រួចបន្លំចាក់ដីពង្រីកបន្ថែមដើម្បីបំភ័ន្តថា ជាដីដែលបានបង្កបង្កើនផល មានការដាំដុះ ដំណាំផ្សេង ៗព្រមទាំងមានរោងចិញ្ចឹមសត្វមាន់ ទា ផងដែរ។

លោកអភិបាលខណ្ឌចំការមនបានបញ្ជាក់ថា ទង្វើទាំងអស់នេះ ជាការបំពាន និងរំលោភច្បាប់ធ្ងន់ធ្ងរ ព្រោះបាន រំលោភយកផ្ទៃអាងស្តុបទឹក ដែលជាបឹងធំមួយនៅកណ្តាលរាជធានីភ្នំពេញ។

លោកបានបន្ថែមថា ក្នុងនាម អាជ្ញាធរ ដែនដី ក៏ដូចជាមន្ត្រីជំនាញ មិនអនុញ្ញាតឲ្យជនខិលខួចបន្តលួចសាងសង់សំណង និងចាក់ដីរំលោភច្បាប់ បែបនេះបាន ឡើយ។ ទង្វើរបស់ពួកគេបានរំលោភលើអនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាល លេខ២២១ អនក្រ.បក ស្តីពី ការកំណត់ផ្ទៃអាងស្តុបទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

ពាក់ព័ន្ធនឹងបញ្ហារំលោភផ្ទៃអាងបឹងត្របែកនេះដែរ អាជ្ញាធរខណ្ឌចំការមនតែងតែ ចុះធ្វើការផ្សព្វផ្សាយនិងអំពាវនាវដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំអោយមានការសាងសង់សំណង់ផ្សេងៗរំលោភលើផ្ទៃបឹង ដែលជាអំពើសុខច្បាប់។ បើទោះបីមានការផ្សព្វផ្សាយបែបនេះក្តី ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួន រឹងទទឹង បន្តរំលាភនិងសងសំណង មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។ ដូច្នេះក្នុងនាមអាជ្ញាធរ ត្រូវតែចាត់វិធានការ រដ្ឋបាល ដាច់ខាត ដោយមិនអនុញ្ញាតិឲ្យមានការរំលោភលើផ្ទៃអាងស្តុបទឹកបឹងត្របែកនេះទេ ចំពោះអ្នកដែលបានទិញផ្ទៃបឹងត្របែក គឺគ្មានអាជ្ញាធរណាហ៊ានចុះហត្ថលេខាទទួលស្គាល់ឡើយ។ ពិសេសចំពោះ ការទិញលក់ក្នុងទីផ្សារងងឹតដែលគ្មានភាព ស្របច្បាប់ សូមបញ្ឈប់កុំប្រថុយ ព្រោះជាទង្វើល្មើសនិងច្បាប់៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


