ព័ត៌មានជាតិ
លោកតាអាយុ១០២ឆ្នាំ ជនជាតិដើមភាគតិចគ្រឹង មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
លោកតាអាយុ១០២ឆ្នាំ ជនជាតិដើមភាគតិចគ្រឹង បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ជាក់ស្ដែងនៅក្នុងខេត្តរតនគិរី រដ្ឋបាលខេត្តបានរៀបចំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរ ដោយមានទាំងចាស់ជរាជាច្រើនមកទទួលការចាក់វ៉ាក់សាំងនេះផងដែរ ដោយគិតរហូតមកដល់ថ្ងៃនេះ ក្រុមគ្រូពេទ្យ បានកំពុងបន្ដចាក់ដូសទី១ ដល់អ្នកមិនទាន់បានចាក់ និងដូសទី២ជូនអ្នកដែលបានទទួលដូសទី១រួច។ ដោយឡែកកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោកតាដែលមានអាយុ១០២ឆ្នាំ ជាជនជាតិដេីមភាគតិចគ្រឹង រស់នៅស្រុកអូរជុំ ខេត្តរតនគិរី បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
លោក ធូ ឃឿ អភិបាលស្រុកអូរជុំ បានឲ្យដឹងតាមទូរសព្ទថា លោកតាដែលមានអាយុ ១០២ឆ្នាំខាងលើមានឈ្មោះ ក្រឡា មេន មានទីលំនៅអចិន្ត្រៃយ៍ភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ លោកតាកើតនៅឆ្នាំ១៩១៩ ជាជនជាតិដើមភាគតិចគ្រឹង បានមកទទួលវ៉ាក់សាំងដូសទី១ នៅមណ្ឌលវិទ្យាល័យប ប៊ូ ថង អូរជុំ នៅថ្ងៃ១២ ខែសីហា ឆ្នាំ២០២១នេះ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ដោយសារមានការទុកចិត្តលើប្រសិទ្ធភាពវ៉ាក់សាំង ក៏ដូចជាចង់ឲ្យមានសុវត្ថិភាពដល់លោកតា និងក្រុមគ្រួសារទើបលោកតា អញ្ជើញមកទទួលការចាក់វ៉ាក់សាំងដើម្បីការពារជំងឺដ៏កាចសាហាវនេះ។


លោកអភិបាលស្រុកបានបន្តថា ដោយសារប្រជាពលរដ្ឋទុកចិត្តលើការគិតគូរ ដ៏ឈ្លាសវៃរបស់សម្ដេច ក្នុងការចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង ទើបពួកគាត់សម្រេចចិត្តមកចាក់ដោយស្ម័គ្រចិត្ត និងមិនមានភាពភ័យខ្លាចអ្វីឡើយ។ ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលស្រុកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅពេលដែលដល់វេនខ្លួន តាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ នៅតាមស្រុកក្រុងនីមួយៗ ព្រោះវ៉ាក់សាំងនេះ មានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីការពារខ្លួនយើង និងសហគមន៍របស់យើង។


លោកអភិបាលស្រុកបានបន្ថែមទៀតថា ទោះបីជាបានចាក់រួចរាល់ទាំង២ដូសក្ដី សូមបន្ដអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារពីហានិភ័យនៃការឆ្លងជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង



