ព័ត៌មានជាតិ
រកឃើញអាជីវករ ផ្សារសាមគ្គីស្ទឹងត្រែង វិជ្ជមានជំងឺកូវីដ ២៥ នាក់
ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានបន្តយកសំណាកវិភាគតេស្តរហ័ស រកឃើញអាជីវករលក់ដូរ បន្លែត្រីសាច់ចំណុចខាងកើត និងចំណុចខាង លិច ឈាងខាងជើងផ្សារសាមគ្គីស្ទឹងត្រែង ឆ្លងជំងឺកូវីដ-១៩ ចំនួន២៥នាក់ បន្ថែមទៀត។ ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហានេះ ផ្សារសាមគ្គីស្ទឹងត្រែង និងតំបន់ស្រុកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ជាបន្តបន្ទាប់។
តាមព័ត៌មានពីក្រុមគ្រូពេទ្យ បានបញ្ជាក់បន្ថែមថា រហូតមកដល់ម៉ោង១ និង៣០នាទីរសៀលថ្ងៃនេះ គោល ដៅធ្វើតេស្តចំនួន២កន្លែង នៅមុខផ្សារសាមគ្គីស្ទឹងត្រែង បានរកឃើញអាជីវករលក់ដូរបន្លែត្រីសាច់ វិជ្ជមានចំនួន២៥នាក់ និងនៅគោលដៅមណ្ឌលចត្តាឡីស័ក ស្រែពោធិ៍រកឃើញ១០នាក់។ ពេលនេះ ក្រុមគ្រូពេទ្យជំនាញ កំពុងតែបន្តធ្វើតេស្តទៅលើអាជីវករ និងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ដែលជាប់ពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានខាងលើ។
ក្រុមគ្រូពេទ្យជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារសាមគ្គី ដែលសង្ស័យ មានអាការៈ ស្ងួតបំពង់ក ឈឺបំពង់ក ក្តៅខ្លួន មានស្លេស ពិបាកដកដង្ហើម ហើយមានការពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ សូមទៅយកសំណាកតេស្តរហ័ស រកជំងឺកូវីដ-១៩ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ទាំងអស់គ្នា៕ (ដោយ)៖ ងិនលីម




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


