ព័ត៌មានជាតិ
មកដល់ពេលនេះ ក្រុមអ្នកជំនួញ បានជួយទិញផ្លែមៀន ពីប្រជាកសិករ ចំនួន២០តោនហើយ
ក្រុមអ្នកជំនួញនៅក្នុង «ក្លឹបសេដ្ឋធុរជន» បានជួយទិញផ្លែមៀនពីប្រជាកសិករ នៅស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង បានចំនួន២០តោនហើយ ដែលពីដំបូងយុទ្ធនាការទិញ គឺមានត្រឹមតែ១០តោនប៉ុណ្ណោះ។ ប៉ុន្តែដោយសារ មានអ្នកជួយទិញបន្តច្រើន ទើបក្រុមអ្នកជំនួញ «ក្លឹបសេដ្ឋធុរជន» បានបន្តជួយទិញមៀនភ្នំព្រឹក រហូតដល់២០តោនយ៉ាងដូច្នេះ។ នេះបើតាមលោក ឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាប្រធាន «ក្លឹបសេដ្ឋធុរជន» ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។
លោក ឌិន សុមេធារឹទ្ធ បានឲ្យដឹងបន្តថា គិតត្រឹមពេលនេះ ក្រុមរបស់លោក បានទិញផ្លែមៀនពីប្រជាកសិករ នៅស្រុកភ្នំព្រឹក បានជាង២០តោនហើយ។ ចំពោះការទិញនេះ មិនមែនចង់បានផលចំណេញ ពីពួកគាត់ឡើយ តែជាការជួយពួកគាត់ ក្នុងគ្រាលំបាកនេះប៉ុណ្ណោះ។ ក្នុងនោះដែរ ប្រសិនបើមានតម្រូវការបន្តទៀត ក្រុមរបស់លោក នឹងជួយទិញបន្តទៀតដែរ។

អ្នកជំនួញល្បីឈ្មោះរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «អញ្ចឹងហើយ ចង់និយាយយកមក ឥឡូវហ្នឹង២០តោនជាង គេទិញអស់ហើយ សុទ្ធតែជាអ្នកស្គាល់ៗ ហើយមានអ្នកទិញ១តោន កន្លះតោន ទិញប៉ុន្មានរយគីឡូ ១០ ២០គីឡូក៏មានអញ្ចឹងណា៎ ៥គីឡូក៏មានអញ្ចឹងទៅ អញ្ចឹងសរុបទៅវាបាន២០ជាងតោន មែនទែនដំបូងខ្ញុំទទួលតែ១០តោនទេ ប៉ុន្តែដល់ពេលផ្អើល ដំបូងថាទិញធម្មតាៗទេ ដល់តែពេលម្នាក់ៗចេះតែជួយផ្សព្វផ្សាយទៅ វាក៏កើតទៅជារឿងធំ»។
លោក ឌិន សុមេធារឹទ្ធ បានប្រាប់ឲ្យដឹងបន្តថា ពីដំបូងឡើយ ក្រុមរបស់លោកគ្រោង ជួយទិញតែ១០តោន ឬស្មើនឹង១ម៉ឺនដុល្លារប៉ុណ្ណោះ តែពេលឥឡូវឡើងដល់ទៅជាង២០តោន ឬស្មើជាង២ម៉ឺនដុល្លារហើយ។ លោក ថា ប្រសិនបើមានគេជួយទិញទៀត ក្រុមរបស់លោក នឹងបន្តជួយទិញពីប្រជាកសិករបន្តទៀតដែរ។
សូមជម្រាបថា ដោយសារបញ្ហាការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រទេសថៃ បានបិទមិនឲ្យនាំចូលផ្លែមៀន ទៅកាន់ប្រទេសគេ ហើយទើបធ្វើឲ្យប្រជាកសិករ ដែលជាអ្នកដាំមៀនជួបបញ្ហាលំបាក ក្នុងការលក់ចេញ ស្របពេលរដូវប្រមូលផល បានចាប់ផ្ដើម។
គួររំលឹកដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ អ្នកនាំចេញផ្លែមៀនប៉ៃលិន គួរបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ ពីព្រោះក្រសួងមានការឯកភាពគ្នា លើលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ជាមួយវៀតណាមរួចហើយ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យ មានបញ្ហាប្រឈមមិនទាន់ អាចធ្វើការនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារក្រៅប្រទេសបាន ដោយសារបញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ ជាពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិន តាមច្រកព្រំដែន ខណៈផ្លែមៀនប៉ៃលិន កំពុងចាប់ផ្តើមប្រមូលផល៕ (ដោយ)៖ ឃួន សុភ័ក្រ



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


