ព័ត៌មានជាតិ
មកស្គាល់ឈ្មោះកោះទាំងអស់ក្នុងដែនសមុទ្រជាប់ខេត្តទាំង ៤ ក្នុងប្រទេសកម្ពុជា
ប្រទេសកម្ពុជាមានឆ្នេរសមុទ្រប្រវែង ៤៤០គ.ម ស្តិតនៅជាប់ខេត្តទាំង ៤។ ក្នុងចំណោមឆ្នេរប្រវែង ៤៤០ គ.ម ខេត្តកោះកុងមានឆ្នេរវែងជាងគេប្រវែង ២៣៧ គ.ម ខេត្តកំពតមានប្រវែង ៦៧គ.ម ខេត្តព្រះសីហនុមានប្រវែង ១១០គ.ម និងខេត្តកែបមានប្រវែង ២៦គ.ម។
បើនិយាយពីកោះនៅដែនសមុទ្រវិញ ខេត្តទាំង ៤ ក៏មានកោះជាច្រើនលាតសន្ធឹងក្នុងដែនសមុទ្រ ហើយកោះខ្លះត្រូវបានអភិវឌ្ឍទៅជាកូនទីក្រុង ទីប្រជុំជន និងតំបនកម្សាន្តសម្រាប់ភ្ញៀវទេសចរណ៍។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅខេត្តកោះកុងមានកោះសរុបចំនួន៣៥។ កោះខ្លះតូចមិនទាន់មានឈ្មោះ និងកោះខ្លះស្ថិតនៅដៃព្រែកសមុទ្រ។

យ៉ាងណាអាជ្ញាធរបានបញ្ជាក់ពីកោះដែលមានឈ្មោះទាំង ២៣ ក្នុងដែនសមុទ្រខេត្តកោះកុងក្នុងនោះមាន៖
ទី១-កោះកុងក្រៅ មានផ្ទៃដី១០៥ គីឡូម៉ែត្រការ៉េ
ទី២-កោះស្ដេច មានផ្ទៃដី១.១ គីឡូម៉ែត្រការ៉េ
ទី៣-កោះស្មាច់មានផ្ទៃដី៣.៤ គីឡូម៉ែត្រការ៉េ
ទី៤-កោះអំពិលធំ មានផ្ទៃដី០.៣៤៤ គីឡូម៉ែត្រការ៉េ
ទី៥-កោះអំពិលកណ្ដាល មានផ្ទៃដី០.០២៦ គីឡូម៉ែត្រការ៉េ
ទី៦-កោះអំពិលតូច មានផ្ទៃដី០.១១២ គីឡូម៉ែត្រការ៉េ
ទី៧-កោះមូល មានផ្ទៃដី០.១៨៦ គីឡូម៉ែត្រការ៉េ
ទី៨-កោះនូ ឬកោះកណ្ដុរ មានផ្ទៃដី០.០២៤ គីឡូម៉ែត្រការ៉េ
ទី៩-កោះដំឡូង មានផ្ទៃដី០.០៦៥ គីឡូម៉ែត្រការ៉េ
ទី១០-កោះម្នាស់ មានផ្ទៃដី៣.៩ គីឡូម៉ែត្រការ៉េ
ទី១១-កោះតាទាម មានផ្ទៃដី០.៦ គីឡូម៉ែត្រការ៉េ
ទី១២-កោះយ៉ មានផ្ទៃដី១ គីឡូម៉ែត្រការ៉េ
ទី១៣-កោះគ្រួសារក្នុង មានផ្ទៃដី០.១៦ គីឡូម៉ែត្រការ៉េ
ទី១៤-កោះគ្រួសារក្រៅ មានផ្ទៃដី០.១២៥ គីឡូម៉ែត្រការ៉េ
ទី១៥-កោះគ្រួសារកណ្ដាល មានផ្ទៃដី០.២២៥ គីឡូម៉ែត្រការ៉េ
ទី១៦-កោះអណ្ដើក មានផ្ទៃដី០.០៦៤ គីឡូម៉ែត្រការ៉េ
ទី១៧-កោះខ្មោច (កោះរីករាយ) មានផ្ទៃដី០.១០៩ គីឡូម៉ែត្រការ៉េ
ទី១៨-កោះឆាន់ មានផ្ទៃដី០.៥ គីឡូម៉ែត្រការ៉េ
ទី១៩- កោះទទឹង មានផ្ទៃដី០.៨ គីឡូម៉ែត្រការ៉េ
ទី២០, កោះរកាស មានផ្ទៃដី០.០១៣ គីឡូម៉ែត្រការ៉េ
ទី២១-កោះពៅ មានផ្ទៃដី០.១៨ គីឡូម៉ែត្រការ៉េ
ទី២២-កោះសាន់ឈើរ៉ា មានផ្ទៃដី០.២៩៧ គីឡូម៉ែត្រការ៉េ
ទី២៣-កោះឡូយ មានផ្ទៃដី០.១៣៥ គីឡូម៉ែត្រការ៉េ។
ចំណែកខេត្តព្រះសីហនុជាខេត្តប៉ូលសេដ្ឋកិច្ចធំទីពីរបន្ទាប់ពីរាជធានីភ្នំពេញ។ ខេត្តនេះមានការអភិវឌ្ឍលឿនដែលមានកំពង់ផែទឹកជ្រៅ ហើយរដ្ឋាភិបាលបានកំណត់ជាខេត្តពហុវិស័យសម្រាប់ការអភិវឌ្ឍ។

និយាយពីដែនកោះវិញ ខេត្តព្រះសីហនុមានកោះសរុបចំនួន ៣២ ក្នុងនោះរួមមាន៖
ទី១ កោះព្រាប
ទី២ កោះពស់
ទី៣ កោះថាស (កោងកាង)
ទី៤ កោះដែកគោល
ទី៥ កោះត្រេះ (កោះខ្ទះ)
ទី៦ កោះរុង
ទី៧ កោះបង
ទី៨ កោះកោះប្អូន
ទី៩ កោះកូន (កុក/កណ្តាល)
ទី១០ កោះរុងសន្លឹម
ទី១១ កោះមូល
ទី១២ កោះតូច
ទី១៣ កោះប្រើស
ទី១៤ កោះថ្មី
ទី១៥ កោះច្រឡុះ (ក្របី)
ទី១៦ កោះតាគៀវ
ទី១៧ កោះឬស្សី
ទី១៨ កោះស្រមោច
ទី១៩ កោះសំពោច
ទី២០ កោះដូង
ទី២១ កោះព្រីង
ទី ២២ កោះខ្មោច
ទី២៣ កោះត្រងោល
ទី២៤ កោះវាល
ទី២៥ កោះតាង
ទី២៦ កោះមួយ
ទី២៧ កោះដំឡូង (ក្តាម)
ទី២៨ កោះពីរលិច
ទី២៩ កោះពីរកើត
ចំណែកកោះ ៣ ទៀត មានកោះតា កោះយាយ និងកោះចៅ ដែលកោះទាំងបីចុងក្រោយនេះស្ថិតក្នុងប្រជុំកោះពូលូវៃ។

ដោយឡែកខេត្តកំពតក៏ជាខេត្តសក្តានុពលទេសចរណ៍ ហើយស្ថិតក្នុងចំណោមខេត្តទាំង ៤ ដែលជាប់ឆ្នេរសមុទ្រ។ យ៉ាងណាមិញ ខេត្តមួយនេះមានកោះតែ ៣ ប៉ុណ្ណោះក្នុងដែនសមុទ្រក្នុងនោះរួមមាន៖
១/-កោះសេះ ដែលជាកោះធំជាងគេ
២/-កោះគី
៣/-កោះត្រងោល ឬហៅថ្មប៉ប្រះទឹក ព្រោះកោះត្រងោលពុំមានស្មៅដុះ ឬដើមឈើដុះនៅឡើយ គឺគ្របដណ្តប់ដោយថ្មនៅលើផ្ទៃកោះទាំងមូលតែម្តង។
កោះសេះដែលជាកោះធំជាងគេលាតសន្ធឹងក្នុងដែនសមុទ្រខេត្តកំពត ត្រូវបានអង្គការជាដៃគូកំពុងធ្វើការអភិវឌ្ឍន៍ជាបណ្តើរៗហើយ។
នៅក្នុងទឹកដីខេត្តកែប ត្រូវបានរដ្ឋាភិបាលកំណត់គោលដៅជា “តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់” ដែលមានការអភិវឌ្ឍទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ហើយនឹងមិនមានការបង្កើត កាស៊ីណូ និងរោងចក្រសហគ្រាសនៅទីនោះឡើយ។
ក្នុងខេត្តកែបមានកោះសរុបចំនួន១២ និងថ្មប៉ប្រះទឹកចំនួន១។ លោក វ៉ៅ សុខា អភិបាលរងខេត្តកែបបានបញ្ជាក់ថា កាលពីមុនថាខេត្តកែបមានកោះចំនួន១៣ ប៉ុន្តែដោយសារកោះ១ មិនមានដើមឈើដុះនៅលើនោះ ក៏បានកំណត់កោះនោះថា ជាថ្មប៉ប្រះទឹកវិញ ក្រោយពីបានពិភាក្សាជាមួយគណៈកម្មាធិការលំហសមុទ្រ។

ឈ្មោះកោះទាំង ១៣ នៅខេត្តកែបមាន៖
១-កោះទន្សាយ,២-កោះត្បាល់,៣-កោះស្វាយ,៤-កោះពោធិ៍,៥-កោះម៉ាក់ប្រាង,៦-កោះអាចម៍សេះ,៧-កោះអង្រ្កង់,៨-កោះស្វាយព្រៃ,៩-កោះហាលត្រី,១០-កោះការ៉ាង,១១-កោះកុក,១២-កោះម្ទេស និងទី១៣-កោះស្ងួត (ថ្មប៉ប្រះទឹក)។
គួរបញ្ជាក់ថា បណ្តាកោះនៅតាមសមុទ្រក្នុងខេត្តទាំងបួន មានកោះមួយចំនួនកំពុងមានការអភិវឌ្ឍន៍ដូចជា កោះពស់ កោះប្រឺស (ចន្លុះ) កោះរាជបុត្រ (សំពោច) កោះដែកគោល កោះសង្សារ កោះឬស្សី កោះក្របី កោះស្តេច កោះរ៉ុង កោះរ៉ុងសន្លឹម កោះឋានសួគ៌ជាដើម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


