ព័ត៌មានជាតិ
អភិបាលរង ខេត្តកណ្តាល ៖ ដេប៉ូខ្សាច់ណា មិនមានអាជ្ញាប័ណ្ណស្របច្បាប់ ត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់
(កណ្ដាល)៖ អាជ្ញាធរខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវគ្រប់គ្រងដេប៊ូខ្សាច់ឲ្យបានល្អ ហើយក្នុងករណីដេប៉ូខ្សាច់ណាមួយ មិនមានអាជ្ញាប័ណ្ណស្របច្បាប់ទេនោះ ត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់។
ថ្លែងនៅក្នុងកិច្ចជុំ ក្រុមការងារអាជីកម្មខ្សាច់ ដោយមានការចូលរួម ពីបណ្តាមន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នៅសាលាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ សីហានេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវគ្រប់គ្រងដេប៊ូខ្សាច់ឲ្យបានល្អ បើដេប៊ូខ្សាច់ណាមួយមិនមានអាជ្ញាប័ណ្ណស្របច្បាប់ ត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់។
លោកអភិបាលរងខេត្ត បានណែនាំទៀតថា រាល់ការដឹក ខ្សាច់ត្រូវអនុវត្ត តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ កុំឲ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដល់ព័ត៌មានមកដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការ នៅពេលដែលមានភាពមិនប្រក្រតី កើតឡើងក្នុងមូលដ្ឋានខ្លួន៕ (ដោយ)៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី