ព័ត៌មានជាតិ
អាជ្ញាធរបិទផ្លូវលេខ១៣ដើម្បីយកសំណាកអ្នកពាក់ព័ន្ធព្រោះមានអ្នកជំងឺបម្លែងម្នាក់មកទិញបន្លែនៅម្តុំនោះ
អាជ្ញាធរខណ្ឌដូនពេញរួមសហការជាមួយកម្លាំងមូលដ្ឋានបានទាញខ្សែបិទផ្លូវ១៣ នៅជាប់នឹងខាងបរិវេណផ្សារកណ្ដាលគម្រោងឲ្យគ្រូពេទ្យចុះយកសំណាកប្រជាពលរដ្ឋដែលរស់នៅម្តុំកន្លែងនោះព្រោះមានអ្នកពាក់ព័ន្ធជំងឺកូវីដ19 បម្លែងខ្លួនDeltaបានប្រាប់ថា គាត់បានទៅទិញបន្លែដែលលក់តាមផ្ទះនៅផ្លូវនោះ។

តាមអាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះថាការបិទផ្លូវលេខ១៣ នោះមិនពាក់ព័ន្ធនឹងផ្សារកណ្ដាលនោះទេពោលគឺអ្នកដែលវិជ្ជមានកូវីដ19 នោះគឺគាត់បានមកទិញបន្លែនៅតាមផ្ទះគឺនៅក្នុងផ្សារកណ្តាលនោះទេចឹងសូមប្អូនប្រជាពលរដ្ឋកុំច្រឡំថាបិទផ្សារអីគឺផ្សារបើកលក់ជាធម្មតាទេ។

ជាគ្នានោះដែរ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានបញ្ជាក់យ៉ាងច្បាស់នៅល្ងាចនេះថា ប្រជាពលរដ្ឋនៅម្តុំនោះនិងតម្រូវឲ្យអ្នកពាក់ព័ន្ធយកសំណាក់នៅថ្ងៃស្អែកទី១៨នេះ បើទោះបីថ្ងៃនេះមិនទាន់បានយកសំណាកនៅឡើយចឹង គឺកុំច្រឡំផ្សារកណ្តាលមិនពាក់ព័ន្ធនោះទេ គឺបើកលក់ជាធម្មតា៕
ដោយ ៖ រស្មី


-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


