ព័ត៌មានជាតិ
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងអគ្គិសនីមួយកន្លែងផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍
ផ្ទះស្តុបគ្រឿងអគ្គិសនីមួយកន្លែងដែលមានទីតាំង នៅតាមបណ្ដោយផ្លូវ៤០៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។

យោងតាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា ទីតាំងផ្ទះល្វែងខាងលើជាទីតាំងស្តុកគ្រឿងអគ្គិសនី។ នៅពេលកើតហេតុស្រាប់តែឃើញមានហុយផ្សែងខ្មៅចេញពីជាន់ទី២ លាយជាមួយនឹងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្រែកឆោឡោនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់ តែមិនអាចគ្រប់គ្រងអណ្ដាតភ្លើងបានទើបរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដើម្បីសុំជំនួយរថយន្ដពន្លត់អគ្គិភ័យចេញអន្តរាគមន៍ផងតែម្ដង ។

ជាមួយគ្នានោះ មន្ត្រីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្នុងហេតុការណ៍នេះដែរ គឺកម្លាំងអន្តរាគមន៍មានការពិបាកបន្តិចក្នុងការជួយបាញ់ពន្លត់ដោយសារតែក្នុងផ្ទះបានស្តុកគ្រឿងអគ្គិសនីច្រើនពេក។
ក្នុងហេតុការណ៍នេះ មានបុរសម្នាក់បានរលាកខ្លួនបន្តិចបន្ទួចក្នុងការចូលទៅយកសម្ភារ: ដោយមិនមានមនុស្សណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។ និងមិនរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋជិតខាងនោះទេ។ ចំពោះមូលហេតុ នៃការឆាប់ឆេះផ្ទះស្តុកគ្រឿងអគ្គិសនីខាងលើនេះ សមត្ថកិច្ចសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ ៖ សុខា



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


