Connect with us

ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចុះអប់រំអ្នកលក់ដូរនិងរឹតបន្តឹងបម្រាមគោចរ​

បានផុស

នៅ

ដោយ​អនុវត្តតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត នៅ​ថ្ងៃទី​១៩​ ខែសីហា​នេះ កម្លាំង​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត ចុះ​អប់រំ​ណែនាំ​អ្នកលក់ដូរ និង​រឹតបន្តឹង​បម្រាម​គោចរក្នុង​ក្រុង​ស្ទឹងត្រែង និង​នៅតាម​ព្រំប្រទល់ ក្រុង ស្រុក​ចំនួន​៤​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ម៉ែន គង់​ អ្នកនាំពាក្យ​សាលាខេត្ត​ បាន​បញ្ជាក់ថា ​ក្នុងពេល​បិទ​ខ្ទប់​បណ្ដោះអាសន្នរយៈពេល០៧​ថ្ងៃ ចាប់ពី​យប់​ថ្ងៃទី១៧​ ខែសីហា វេលា​ម៉ោង២៣:៥៩​នាទី ប្រជាពលរដ្ឋជា​អ្នកលក់ដូរ គឺ​ត្រូវ​ចូលរួម​គោរពតាម​បម្រាម​គោចរ និង​បិទ​អាជីវកម្ម​លក់ដូរ​ជា​បណ្ដោះអាសន្ន ជាពិសេស​ហាម​ជួបជុំ​ផឹកស៊ី ល្មើស​នឹង​បម្រាម​គោចរ​។​

លោកបានបញ្ជាក់​បន្ថែមទៀតថា​ ក្នុងអំឡុងពេលនៃ​ការដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន មិនឱ្យ​ចេញពីផ្ទះរាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាពការងារ មុខរបរ ឬ​អាជីវកម្ម លើកលែងតែ​ករណី​ចាំបាច់មានដូចជា​ ដឹកជញ្ជូន​គ្រឿង​បរិក្ខា​វិទ្យាសាស្ត្រ កត្តា​សុខ​ភាព​បន្ទាន់ អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ -​ផ្ដល់​វត្ថុ​សំណាក​ធ្វើតេស្ដ​រក​ជំងឺ​កូ​វីដ​-១៩ ទៅ​ទទួល​វ៉ាក់សាំង​-​ដឹក​ចំណីអាហារ​ជូន​អតិថិជន​និង​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ជាដើម ដោយមាន​ការសម្របសម្រួល របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច​។​

លោក​បន្តថា ​ការបិទ​ខ្ទប់​នេះ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅក្នុង​សហគមន៍​តែប៉ុណ្ណោះ​។​

សូមបញ្ជាក់ថា​ ​ក្នុងពេល​បិទ​ខ្ទប់ នៅ​ថ្ងៃទី១៨ ខែ​សីហា ​ម្សិលមិញ​នេះ ក៏មាន​អ្នក​ល្មើស នឹង​បម្រាម​គោចរ​ប្រមូល​ផ្ដុំគ្នា​លេងល្បែង​(​ឆ្នោត ឡូតូ​5D6​ខ្ទុង​)​ដោយ​គ្មាន​ច្បា​លិខិតអនុញ្ញាត​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចំនួន១២នាក់​បញ្ជូន​ទៅកាន់​តុលាការ​ផងដែរ​៕​

អត្ថបទ ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម