ព័ត៌មានជាតិ
មន្ត្រីរដ្ឋាភិបាលកម្ពុជាជាង ៣០០០នាក់ហើយទទួលបានការបណ្តុះបណ្តាលពីរដ្ឋាភិបាលកូរ៉េ
ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ កយកា-KOICA បានអញ្ជើញមន្រ្តីរដ្ឋាភិបាលប្រហែល ៣ ២០០នាក់ ឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាល រយៈពេលខ្លី និងកម្មវិធីអនុបណ្ឌិត នៅសាធារណរដ្ឋកូរ៉េ ក្រោមកម្មវិធីពង្រឹងសមត្ថភាពរបស់ កយកា-KOICA។
ជាក់ស្តែងបើទោះបីជាមានស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ក៏ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានបើកដំណើរការកម្មវិធីបណ្តុះបណ្តាលថ្មីមួយ តាមប្រព័ន្ធអនឡាញ ដើម្បីជួយដល់សាលាភូមិន្ទរដ្ឋបាល(RSA)នៃប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ មានរយៈពេល ១២ថ្ងៃនេះ គឺសម្រាប់មន្រ្តីថ្នាក់អនុប្រធាន ចំនួន ១៥ រូបមកពីសាលាភូមិន្ទរដ្ឋបាល (RSA) ។

គោលបំណងនៃការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ នេះគឺដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងធនធានមនុស្ស(HRD) ដើម្បីដឹកនាំការផ្លាស់ប្តូរស្ថាប័ន និងបង្កើតចក្ខុវិស័យសម្រាប់ការអភិវឌ្ឍជាតិ។
សម្រាប់ឆ្នាំ២០២១ កយកា-KOICA សហការជាមួយវិទ្យាស្ថានជាតិអភិវឌ្ឍន៍ធនធានមនុស្ស(NHI)របស់សាធារណរដ្ឋកូរ៉េ បានបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ស្តីពី “ការកសាងសមត្ថភាពសម្រាប់មន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល(កម្ពុជា)” ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ ២០២១។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បី ទី១)-បង្កើនសមត្ថភាពអ្នកចូលរួមសម្រាប់អភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ទី២)-ការគ្រប់គ្រងបុគ្គលិកសាធារណៈកម្រិតខ្ពស់និងផ្នែកធនធានមនុស្សនៅកម្ពុជា ទី៣)-នាំមកនូវភាពរុងរឿងរួមសម្រាប់កម្ពុជានិងកូរ៉េតាមរយៈការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ និងទី៤)- ពង្រឹងសមត្ថភាពគ្រប់គ្រងអភិវឌ្ឍធនធានមនុស្សប្រកបដោយយុទ្ធសាស្រ្ត ដើម្បីឲ្យកម្ពុជាអាចបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍធនធានមនុស្សរបស់រដ្ឋាភិបាល។
សិក្ខាកាមកម្ពុជាទាំងអស់ បានរៀបចំរបាយការណ៍ប្រចាំប្រទេស (Country Report) អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេស ដោយធ្វើការវិភាគអំពីបញ្ហា និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន របស់ប្រទេសកម្ពុជា ព្រមទាំងកាលៈទេសៈដែលនៅជុំវិញពួកគេ។ លើសពីនេះ សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល នឹងបង្កើតផែនការសកម្មភាព ដែលដឹកនាំដោយសាស្រ្តាចារ្យជនជាតិកូរ៉េ។ ផែនការនេះនឹងក្លាយជាឯកសារសំខាន់មួយសម្រាប់សិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាល ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហា ដែលបានកំណត់នៅក្នុងរបាយការណ៍ប្រចាំប្រទេស។

នៅប្រទេសកម្ពុជា កយកា-KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។
កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធី នៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


