ព័ត៌មានជាតិ
កាន់តែទំនើប! បើកគណនីធនាគារ តាមអេស៊ីលីដាម៉ូបាលពីទូរសព្ទដៃ បានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា
តើលោកអ្នកមានគណនីធនាគារអេស៊ីលីដាហើយឬនៅ? បើមិនទាន់មានទេលោកអ្នកអាចបើកបានតាមរយៈ អេស៊ីលីដាម៉ូបាលពីទូរសព្ទដៃរបស់លោកអ្នក ដែលមានភាពងាយស្រួល ទំនើប ទាន់សម័យនិងមានសុវត្ថិភាពខ្ពស់។

លើសពីនេះទៀត លោកអ្នកអាចបើកគណនីធនាគារអេស៊ីលីដាពីទូរសព្ទដៃនេះ នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាដោយខ្លួនឯងបានទៀតផង។
ប្រភេទគណនីធនាគារ ដែលអាចបើកតាមអេស៊ីលីដាម៉ូបាល លោកអ្នកអាចស្នើសុំបើកគណនីធនាគារ (គណនីឯកត្តជន) ជាប្រាក់រៀល និងដុល្លារអាមេរិក ដូចខាងក្រោម៖
• គណនីបញ្ញើសំចៃ រួមទាំងគណនីបើកប្រាក់បៀវត្ស
• គណនីចរន្ត
• គណនីបញ្ញើតាមតម្រូវការ
ចំពោះរបៀបស្នើសុំបើកគណនីធនាគារ តាមអេស៊ីលីដាម៉ូបាល សូមធ្វើតាមជំហានដូចខាងក្រោម៖
១. សូមចូលម៉ឺនុយ “សំណើ / REQUESTS” នៅក្នុងអេស៊ីលីដាម៉ូបាល
២. សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
៣. ជ្រើសរើស “បើកគណនីធនាគារ / BANK ACCOUNT OPENING”
៤. បំពេញព័ត៌មានបើកគណនី រួចចុចប៊ូតុង “យល់ព្រម / OK”
៥. សំណើសុំបើគណនីរបស់លោកអ្នកបានសម្រេច។
គួរបញ្ជាក់ថា ដើម្បីដំណើរការគណនីនេះ សូមលោកអ្នកអញ្ជើញមកធនាគារ ដោយភ្ជាប់មកជាមួយនូវឯកសារសម្គាល់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព។ ហើយការដាក់ប្រាក់ចូលគណនី លោកអ្នកអាចដាក់ប្រាក់ចូលគណនី តាមរយៈការផ្ទេរប្រាក់ តាមអេស៊ីលីដាម៉ូបាល អេស៊ីលីដាអ៊ីនធើណែត ឬដាក់ប្រាក់តាមម៉ាស៊ីនដាក់-ដកប្រាក់ ឬក៏ដាក់ប្រាក់នៅតាមបញ្ជរធនាគារក៏បាន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


