ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ប្រកាសជំហរគាំទ្ររុស្ស៊ីឥតរ៉េ ក្នុងបរិបទពិភពលោកកាន់តែតានតឹង
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង (KCNA) បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា នេះឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងថា ប្រទេសរបស់លោកនឹងបន្តគាំទ្រគោលនយោបាយរបស់រុស្ស៊ីយ៉ាងពេញទំហឹង។ ការថ្លែងបែបនេះត្រូវបានធ្វើឡើង ពេល លោក ជុងអ៊ុន បានពិភាក្សាអំពីស្ថានភាពនយោបាយអន្តរជាតិជាមួយគណៈប្រតិភូរុស្ស៊ី ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អែនទ្រេយ បេលូសូវ (Andrei Belousov)។

លោក បេលូសូវ បានដឹកនាំគណៈប្រតិភូរុស្ស៊ីមួយក្រុម ទៅចូលរួមក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍មួយ ដើម្បីជាការផ្ដល់កិត្តិយសដល់ទាហានកូរ៉េខាងជើង ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធគ្នានៅតំបន់តំបន់ Kursk របស់រុស្ស៊ី ជាទីតាំងដែលកងកម្លាំងអ៊ុយក្រែន បានបើកការវាយលុកចូលកាលពីខែសីហាឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន KCNA ។
លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងជើងនឹង «បន្តគាំទ្រយ៉ាងពេញទំហឹង» ចំពោះគោលនយោបាយរបស់រុស្ស៊ី ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខ។ លោកក៏បានជួបពិភាក្សាជាមួយ ប្រធានសភាជាន់ទាបរុស្ស៊ី (State Duma) លោក វីយ៉ាឆេស្លេវ វ៉ូឡូឌីន (Vyacheslav Volodin) ដោយបានបញ្ជាក់ជាថ្មីនូវឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
សារនេះក៏ត្រូវបានពង្រឹងនៅក្នុងលិខិតរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបានផ្ញើមកក្នុងឱកាសនៃការសម្ពោធបញ្ចប់ការសាងសង់វិមានអនុស្សាវរីយ៍ ដោយបានអះអាងថា រុស្ស៊ី និងកូរ៉េខាងជើង នឹងបន្តពង្រឹងទំនាក់ទំនងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
នាពេលថ្មីៗនេះ កូរ៉េខាងជើងបានជំរុញឲ្យមានការផ្ដល់កិត្តិយសដល់ទាហានដែលបានប្រយុទ្ធនៅក្នុងប្រទេសរុស្ស៊ី ដោយចាត់ទុកពួកគេថាជាជានិមិត្តរូបនៃពលិកម្ម និងភក្តីភាព។ នៅក្នុងសារសរសេរដោយដៃនាពិធីសម្ពោធវិមានអនុស្សាវរីយ៍ លោក គីម ជុងអ៊ុន បានអះអាងថា អ្នកដែលបានពលីជីវិតនឹង «រស់នៅជារៀងរហូតជាមួយមហាកិត្តិយសដែលពួកគេបានការពារ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


