ព័ត៌មានជាតិ
អេស៊ីលីដាម៉ូបាល អាចផ្ទេរប្រាក់រវាងធនាគារជាសមាជិក «បាគង» បានភ្លាមៗ
ភ្នំពេញ៖ តើលោកអ្នកមានតម្រូវការផ្ទេរប្រាក់ទៅកាន់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗមែនទេ សូមកុំបារម្ភ សេវាអេស៊ីលីដាម៉ូបាល អាចជួយលោកអ្នកបានដោយផ្តល់នូវប្រតិបត្តិការសេវាធនាគារគ្រប់ពេលវេលា គ្រប់ទីកន្លែងរហ័សទាន់ចិត្ត ប្រកបដោយគុណភាពនិងសុវត្តិភាពខ្ពស់។

អេស៊ីលីដាម៉ូបាល អាចឱ្យលោកអ្នកធ្វើការផ្ទេរប្រាក់ពីគណនីរបស់ខ្លួនទៅវិញ ទៅមកកាន់តែមានភាពងាយស្រួល និងឆាប់រហ័សទៅកាន់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗជាច្រើនតាមតម្រូវការ ។
កាន់តែពិសេសទៀតនោះ អតិថិនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាសមាជិករបស់ប្រព័ន្ធបាគង ក៏អាចផ្ទេរប្រាក់មកកាន់អេស៊ីលីដាម៉ូបាលបានដែរ។ លើសពីនេះទៀត លោកអ្នកអាចភ្ជាប់គណនីបាគង នៅលើអេស៊ីលីដាម៉ូបាល ទោះបីជាលេខទូរស័ព្ទដែលចុះឈ្មោះប្រើបាគងខុសពីលេខដែលប្រើអេស៊ីលីដាម៉ូបាលក៏ដោយ ក៏អាចធ្វើប្រតិបត្តិការបាគង នៅលើអេស៊ីលីដាម៉ូបាលបាន។

ប្រសិនបើលោកអ្នកមានគណនីបាគង ដែលបានភ្ជាប់ជាមួយធនាគារអេស៊ីលីដា ដែលប្រើប្រាស់លេខទូរស័ព្ទខុសគ្នាជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចបើកឱ្យដំណើរការគណនីបាគងបាន តាមអេស៊ីលីដាម៉ូបាល ដោយអនុវត្តន៍តាមការណែនាំដូចខាងក្រោម៖
១ -ដំបូងសូមចូលកម្មវិធីអេស៊ីលីដាម៉ូបាល បន្ទាប់មកសូមជ្រើសរើសផ្ទេរប្រាក់។
២ -សូមបញ្ចូលលេខសំងាត់ផ្ទាល់ខ្លួន។
៣ -បន្ទាប់មកសូមជ្រើសរើសយកសេវាបាគងផ្សេងទៀត។
៤- សូមជ្រើសរើសយក “ទាញយកគណនី”។
៥- ប្រព័ន្ធនឹងបង្ហាញជម្រើសមាន៣ ប្រសិនបើលោកអ្នកបានរក្សាទុក QR Code ក្នុងទូរស័ព្ទដៃរបស់លោកអ្នក សូមជ្រើសរើស QR Code ពី Library។
៦-បន្ទាប់មកសូមស្វែងរក QR Code ដែលបានរក្សាទុក ពេលបង្កើតគណនីបាគង។
៧- បញ្ចូលលេខសំងាត់គណនីបាគង ដើម្បីទាញយក ការចូលប្រើគណនីរបស់អ្នក។
៨- ការទាញយកគណនីបាគងរបស់លោកអ្នក ទទួលបានជោគជ័យ។
ចំពោះរបៀបផ្ទេរប្រាក់ទៅគណនីបាគងតាមរយៈអេស៊ីលីដាម៉ូបាលសូមមើលវីដេអូខាងក្រោមនេះ៕
អត្ថបទ៖ ពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


