ព័ត៌មានជាតិ
ចាប់មុខសញ្ញាជួញដូរថ្នាំញៀន ប៉ះចំមុខសញ្ញាដែលមានដីកាឲ្យនាំខ្លួនរបស់តុលាការ
ជនសង្ស័យម្នាក់ដែលតុលាការទើបចេញដីកាឲ្យសមត្ថកិច្ចស្វែងរកដើម្បីនាំខ្លួន ត្រូវបានកម្លាំងអធិការក្រុងឃាត់ខ្លួនបានទាំងយប់ ខណៈសង្ស័យថាជាមុខសញ្ញាជួញដូរថ្នាំញៀន។
កិច្ចប្រតិបត្តិការដែលដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានធ្វើឡើង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨ និង២០នាទីយប់ នៅចំណុចក្រុមទី៤ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការដែលកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន កំពុងចុះល្បាតក្នុងភូមិសាស្ត្រខាងលើ គឺបង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ លឹម រ៉ូស្សា ហៅ យ៉ាកូ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២ ថង់ ទម្ងន់ ១៥,៤៧ក្រាម ទូរសព្ទដៃចំនួន០១ គ្រឿង ម៉ូតូ ០១គ្រឿង ម៉ាកហុងដាអ៊ែប្លេត ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1M-2888 ។


គួរបញ្ជាក់ថា ជនសង្ស័យខាងលើ មានដីកាបង្គាប់ឲ្យនាំខ្លួនលេខ ២៨៧៤ ត.ព្រ ចុះថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២១ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង ផងដែរ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំឯកសារដើម្បីបញ្ជូនតាមនីតិវិធីហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក



