ព័ត៌មានជាតិ
ស្ត្រីជាគ្រូបង្រៀនម្នាក់ បង្ហោះហ្វេសប៊ុកឌឺដងដល់មន្ត្រីរាជការសារធារណៈ ត្រូវសមត្ថកិច្ចកោះហៅអប់រំ
យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលក្រុងបានលុង បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការកោះអញ្ជើញស្ដ្រីម្នាក់ ពាក់ព័ន្ធនិងករណីបង្ហោះឌឺដងប្រមាថមន្ត្រីរាជការសាធារណៈ ដែលកំពុងអនុវត្តការងារ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅលំនៅឋានរបស់គាត់។

របាយការណ៍បានបញ្ជាក់ថា ជនសង្ស័យខាងលើមាន ឈ្មោះ សំ ពិសី (ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sam Pisey) ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ ជាគ្រូបង្រៀន មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។


ក្រោយពីបានសួរនាំនៅអធិការដ្ឋាននគរបាលក្រុងបានលុងរួចមក ស្ដ្រីខាងលើបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយធ្វើកិច្ចសន្យានិងសន្យាបង្ហោះសុំទោសជាសាធារណៈនៅលើបណ្ដាញសង្គម រួចអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅឋានវិញ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ