ព័ត៌មានជាតិ
បិទខ្ទប់ផ្លូវបេតុងមួយខ្សែ ក្បែរវត្តសាមគ្គីរង្សី ដើម្បីតេស្តិ៍សំណាកអ្នកពាក់ព័ន្ធ វីរ៉ុសបំប្លែងថ្មីដែលតា
ក្រុមមន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានសម្រេចធ្វើការបិទខ្ទប់ផ្លូវប៉េតុងមួយខ្សែប្រវែងប្រមាណ៥០ម៉ែត្រ ក្បែរវត្តសាមគ្គីរង្សី ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដើម្បីសហការជាមួយក្រុមគ្រូពេទ្យចុះធ្វើការតេស្តិ៍សំណាកលើពលរដ្ឋពាក់ព័ន្ធ ក្រោយពិនិត្យរកឃើញមានបុរសជាពលរដ្ឋរស់នៅតំបន់នោះម្នាក់ មានវិជ្ជមានវីរ៉ុសបំលែងថ្មីដែលតា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ។

មន្ត្រីអាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ បានប្រាប់អោយដឹងថា បុរសជាពលរដ្ឋ ដែលត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញមានវិជ្ជមាននូវវីរ៉ុសបំលែងថ្មីដំបូងនោះ មានសមាជិកគ្រួសាររស់នៅសរុប១១នាក់ ហើយបច្ចុប្បន្នរូបគេ (អ្នកវិជ្ជមាន) ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅព្យាបាល ខណះអ្នកពាក់ព័ន្ធ កំពុងធ្វើការតេស្តិ៍សំណាក។

យ៉ាងណាមិញ គិតត្រឹមម៉ោង១៦ល្ងាចថ្ងៃខែដដែល អ្នកពាក់ព័ន្ធរស់នៅក្នុងផ្លូវដែលត្រូវបិទខ្ទប់ គឺកំពុងត្រូវក្រុមគ្រូពេទ្យចុះធ្វើសំណាកទាំងអស់ផងដែរ ដោយក្នុងនោះ ពុំទាន់ដឹងថា មានចំនួនមនុស្សសរុបប៉ុន្មាននាក់អោយប្រាកដឡើយ ហើយក៏ពុំទាន់ដឹងអំពីលទ្ធិផល នៃការតេស្តិ៍សំណាកផងដែរ៕


ដោយ៖ លីហេង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


