ព័ត៌មានជាតិ
លោក ឯក ឃុនដឿន នឹងត្រូវផ្លាស់ទៅ ជាអភិបាលខណ្ឌឫស្សីកែវ រីឯលោក ជា ពិសី មកជាអភិបាលខណ្ឌទួលគោកវិញ
អភិបាល នៃគណៈអភិបាលខណ្ឌចំនួន២ នៅរាជធានីភ្នំពេញ នឹងត្រូវបានប្រកាសចូលកាន់មុខតំណែងជាថ្មី នៅថ្ងៃសុក្រសប្តាហ៍នេះ។ ក្នុងនោះអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងត្រូវប្រកាសឲ្យចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ។ ចំណែកអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងត្រូវប្រកាសឲ្យចូលកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកជំនួសវិញ។
ពិធីប្រកាសចូលកាន់តំណែងថ្មី របស់អភិបាលខណ្ឌទាំង២រូបនេះ បើមិនមានការប្រែប្រួលទេ នៅព្រឹកថ្ងៃសុក្រទី២៧ ខែសីហាខាងមុខនេះ នឹងធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបំពេញការងាររបស់ខ្លួន នៅក្នុងខណ្ឌទួលគោកបាន ចំនួន២អាណត្តិ ហើយក៏ដល់ពេល ដែលត្រូវទៅកាន់តំណែងថ្មី ជាអភិបាល នៃគណៈអភិបាលខណ្ឌថ្មីដែរ។ ដោយឡែកលោក ជា ពិសី ដែលជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវមកកាន់ជាតំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកវិញ។
គួរបញ្ជាក់ផងដែរថា អភិបាលខណ្ឌនីមួយៗ បើបំពេញការងាររបស់ខ្លួន ក្នុងមុខតំណែងបានល្អប្រសើរ នឹងត្រូវបានកាន់តំណែងជាអភិបាលខណ្ឌនោះ រហូតដល់២អាណត្តិ (៨ឆ្នាំ ) តែបើគ្រប់អាណត្តិហើយ ត្រូវបន្តផ្លាស់ប្ដូរទៅខណ្ឌផ្សេងទៀត ឬក៏ដំឡើងតួនាទីបន្ថែម៕ (ដោយ)៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


