ព័ត៌មានជាតិ
កម្លាំងចម្រុះស្រុកអូរយ៉ាដាវ ចុះត្រួតពិនិត្យសកម្មភាព ក្រុមហ៊ុនរុករករ៉ែលោហៈ
(រតនគិរី)៖ កម្លាំងសមត្ថកិច្ចចម្រុះ របស់គណ:បញ្ជាការឯកភាព ស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក ស៊ីម លិន អភិបាលរង នៃគណៈអភិបាលស្រុក នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានចុះទៅដល់ចំណុចភ្នំប៉ាង (ភូមិព្រៃមាស) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំបរខាំ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ដើម្បីត្រួតពិនិត្យសកម្មភាព ក្រុមហ៊ុនរុករករ៉ែលោហៈនៅតំបន់នោះ។
ការចុះទៅនេះ គឺយោងលើលិខិតចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ របស់មន្ទីរបរិស្ថានខេត្ត។ ចំណារបស់លោកអភិបាលខេត្ត ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ដែលបានឯកភាពជាគោលការណ៍ លើសំណើររបស់មន្ទីរសុំអនុញ្ញាត ឲ្យក្រុមហ៊ុននាំយកឧបករណ៍ គ្រឿងចក្រ និងម៉ាស៊ីន សម្រាប់ប្រើប្រាស់ ក្នុងសកម្មភាព ការសិក្សាស្រាវជ្រាវ រុករករ៉ែលោហៈរបស់ក្រុមហ៊ុន អូរេនថល វិសដុម ខនស៊ូលធីន សឺវីស(Cambodia) អ៊ីនវេសមិន CO.LTD និងដើម្បីសម្របសម្រួល ជាមួយអាជ្ញាធរមូលដ្ឋាន ដោយមិនឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់នោះ។
ដោយឧបករណ៍ទាំងនោះរួមាន៖
– គ្រឿងចក្រម៉ាកអេស្កាវ៉ាទ័រ ចំនួន២គ្រឿង។
– ឡានបែន ចំនួន២គ្រឿង
– ម៉ាស៊ីនកិនថ្ម ចំនួន២គ្រឿង
– ម៉ាស៊ីនខួងដី ចំនួន២គ្រឿង
– ប៊ូលដូហ្ស័រ ចំនួន១គ្រឿង
– ម៉ាស៊ីនភ្លើង ចំនួន៣គ្រឿង
– ម៉ាស៊ីនបូមទឹក ចំនួន៤គ្រឿង
– ម៉ាស៊ីនតេស្តថ្ម ចំនួន២គ្រឿង
– ម៉ាស៊ីនបែងចែកប្រភេទថ្ម ចំនួន៩២គ្រឿង។
– ម៉ាស៊ីន បាញ់ខ្យល់ ចំនួន៥គ្រឿង។
– ផ្ទះស្នាក់នៅ និងការិយាល័យការងារ(ទូកុងទឺន័រ)
– ប៉ុស្ថិ៍យាម ចំនួន២ និងបុគ្គលិកកម្មករ ចំនួន៣៥នាក់។
ចំពោះឧបករណ៍ទាំងនេះ ក្រោយពីគណៈឯកភាពស្រុក ចុះត្រួតពិនិត្យជាក់ស្តែង ឃើញមានមួយចំនួន កំពុងដំណើរការធម្មតា នៅលើកំពូលភ្នំប៉ាង គឺឧបករណ៍ ម៉ាស៊ីនខួងយករ៉ែជាដើម៕ (ដោយ)៖ វុទ្ធឦសាន




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


