Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​ថ្មី​ចំនួន១១នាក់​ នៅ​ថ្ងៃទី២២ ខែសីហា​នេះ

បានផុស

នៅ

កំពង់ឆ្នាំង ៖ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ ស្តី​ពី​ការបន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ តាមរយៈ​ការ​ធ្វើ​តេស្ត​រហ័ស (Rapid Test) ចំនួន ១១​នាក់ ស្រី ៩​នាក់​, ជា សះស្បើយ​ថ្មី​ចំនួន ៤០​នាក់ ស្រី ៣២​នាក់​, ស្លាប់​ថ្មី​(​គ្មាន​) នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២១។

អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ខាងលើ បាន​ដាក់ឱ្យ​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​, មណ្ឌល​ព្យាបាល​សាលាបឋមសិក្សា​គំរូ​ក្រុង​, មណ្ឌល​ព្យាបាល វិទ្យាល័យ តេ​ជោ ហ៊ុន សែន ទឹក​ហូត​, មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុន សែន កំពង់ ត្រឡាច​, មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និង​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុនសែន កំពង់ លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង សូម​អំពាវនាវ​ដល់ បងប្អូន ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង ដោយផ្ទាល់​ឬ​ប្រយោល​ជាមួយ អ្នក​វិជ្ជមាន កូ​វីដ​-១៩ ខាងលើ ក្នុង​រយៈ ពេល ១៤​ថ្ងៃមុន សូម​មក​ពិនិត្យ​សំណាក​ជាបន្ទាន់នៅមន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​, មន្ទីរពេទ្យបង្អែក​កំពង់​ត្រឡាច​, មន្ទីរពេទ្យបង្អែក​បរិ​បូ​ណ៍ ឬ​មណ្ឌល សុខភាព​ដែល​នៅ​ជិត​បំផុត​។ ដើម្បី​ទប់ស្កាត់ ការឆ្លង រាលដាល សូម​សាធារណជន ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​”៣​ការពារ និង​៣​កុំ​” ដើម្បី ខ្លួន​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម