Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសម្រេច បិទអាហារដ្ឋាន «ឫស្សីផ្អែម» លែងឲ្យបន្តអាជីវកម្មតែម្ដង ខណៈធ្លាប់ណែនាំ ២លើករួចមក

បានផុស

នៅ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចបិទអាជីវកម្មជាស្ថាពរ លែងឲ្យបើកដំណើរការទៀតហើយ នៅទីតាំង អាហារដ្ឋាន «ឫស្សីផ្អែម» ដែលមានទីតាំង ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ដោយសារណែនាំអប់រំ២លើក មិនអនុវត្តតាម។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ឲ្យដឹងថា អាហារដ្ឋាន «ឫស្សីផ្អែម» ត្រូវអាជ្ញាធរខណ្ឌពោធិ៍សែនសម្រេច​បិទទាំងស្រុង លែងឲ្យបើកដំណើរការអាជីវកម្ម បន្តទៅទៀតហើយ។ ចំណែកថៅកែហាង ក៏ប្រឈមមុខនឹងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរង ខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងរង្វង់ប្រតិបត្តិការអនុវត្តផ្លូវច្បាប់ទៅលើ អា ហារដ្ឋាន «ឫស្សីផ្អែម» សមត្ថកិច្ចក៏ដូចអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ រកឃើញមនុស្សប្រុស-ស្រី សរុបប្រមាណ ១២១នាក់ ដោយធ្វើតេស្តរហ័សយកសំណាក នៅក្នុងបរិវេណអាហារដ្ឋាន «ឫស្សីផ្អែម» លទ្ធផលអវិជ្ជមានទាំងអស់។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា ទីតាំងអាហារដ្ឋាន «ឫស្សីផ្អែម» ត្រូវបានអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យធ្លាប់ចុះណែនាំ និងធ្វើកិច្ចសន្យាចំនួន២លើកមកហើយ។ ប៉ុន្តែម្ចាស់ហាង មិនយល់ព្រមអនុវត្តតាមនោះទេ៕ (ដោយ)៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម