ព័ត៌មានជាតិ
គ.ជ.ប នឹងរៀបចំការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅឆ្នាំ២០២១
ការលើកឡើងរបស់ គ.ជ.ប បានធ្វើឡើងនៅក្នុងជំនួបលើកទី១ រវាងលោកស្រី ហារូកូ កាម៉ី (Haruko Kamei) ជាមួយលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

នៅក្នុងជំនួបនោះ លោក ស៊ិក ប៊ុនហុក បានប្រាប់ប្រធានថ្មីនៃអង្គការ JICA ថា គ.ជ.ប នឹងរៀបចំការបោះឆ្នោតសាក ល្បងនៅឆ្នាំ២០២១ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

ជាមួយនឹងការលើកឡើងខាងលើនេះ លោក ស៊ិក ប៊ុនហុក បានស្នើសុំឲ្យមានកិច្ចសហការជាបន្តទៅទៀត ដោយស្នើសុំភាគីជប៉ុន បន្តជួយសម្ភារ បរិក្ខារ ដែលរួមមានកុំព្យូទ័រយួរដៃ២ពាន់គ្រឿង និង Power Bank ២ពាន់គ្រឿង ដើម្បីបម្រើឲ្យការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅឆ្នាំ២០២១។

បើតាមប្រធាន គ.ជ.ប រូបនោះគម្រោងសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរួមមាន ការចុះឈ្មោះគណបក្សនយោ បាយ និងបញ្ជីបេក្ខជន តាមប្រព័ន្ធអនឡាញ (Online), ការបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online), ការបញ្ជូន និងការទទួល លទ្ធផលបោះឆ្នោតបឋម និងការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោតជាដើម។

លោក ស៊ិក ប៊ុនហុក អះអាងថា ប្រសិនបើការបោះឆ្នោតសាកល្បងក្នុងឆ្នាំ២០២១ ទទួលជោគជ័យ នោះការរៀបចំការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប ក៏ទទួលបានជោគជ័យដែរ ហើយធ្វើឲ្យគ្រប់ភាគីទទួលយកលទ្ធផលនៃការបោះឆ្នោតដែលរៀបចំដោយ គ.ជ.ប។ លោកថា ការបោះឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ ដូច្នេះបើយើងរៀបចំការបោះឆ្នោតបានល្អ នោះលទ្ធិប្រជាធិបតេយ្យកាន់តែល្អ និងរឹងមាំនៅកម្ពុជា។
លោកបានស្នើសុំជំនាញការ ៣រូប លើផ្នែកច្បាប់ បច្ចេកទេស និងផ្នែកបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោតផងដែរ។
ជាការឆ្លើយតប លោកស្រី ហារូកូ កាម៉ី (Haruko Kamei) នាយិកាអង្គការ JICA បានថ្លែងថា អង្គការ JICA បានទទួលរួចហើយកាលពីខែសីហា ឆ្នាំ២០២០ ដែល គ.ជ.ប បានដាក់តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ដោយសារអង្គការ JICA ជាអង្គការអនុវត្តជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដូចនេះលោកស្រីនៅតែបន្តការអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាការងាររបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាផងដែរ។
សម្រាប់សំណើនេះ លោកស្រីពុំទាន់បានទទួលព័ត៌មានលម្អិតនៅឡើយទេ ពីព្រោះត្រូវរង់ចាំការសម្រេចពីរដ្ឋាភិបាលជប៉ុន ហើយលោកស្រីនឹងផ្ដល់ព័ត៌មានជាបន្តបន្ទាប់ដល់ គ.ជ.ប ប្រសិនបើទទួលបានចម្លើយវិជ្ជមាននៃសំណើនោះ បន្ទាប់មក លោកស្រីស្នើសុំឲ្យមានជំនួបក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីពិនិត្យ មើលសំណើនេះ ពីព្រោះថា កន្លងមកជប៉ុនបានជួយរួចហើយពាក់ព័ន្ធនឹងការងារមួយចំនួនដូចជា ការចុះឈ្មោះបោះឆ្នោត ដូច្នេះត្រូវពិនិត្យមើលឡើងវិញនូវអ្វីដែលត្រូវជួយជាបន្តទៀតតាមលក្ខណៈបច្ចេកទេស៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


