Connect with us

ព័ត៌មានជាតិ

ចុះបិទហាង ហ្គាសទាន់សម័យ ចំនួន៣ថ្ងៃបន្ទាប់ពីយកសំណាកបុគ្គលិក៣៦នាក់

បានផុស

នៅ

អាជ្ញាធរមូលដ្ឋានដាក់កម្លាំងប្រចាំការបិទទីតាំងហាងលក់ហ្គាស់ទាន់សម័យរយៈពេល៣ថ្ងៃ ដោយអនុវត្តតាមគោលកាណ៍ក្រសួងសុខាភិបាល បន្ទាប់ពីក្រុមគ្រូពេទ្យចុះយកសំណាកបុគ្គលិកដែលបម្រើការនៅទីនោះ។

ហាងហ្គាសទាន់សម័យ ដែលត្រូវបិទ៣ថ្ងៃនោះមានទីតាំងនៅផ្លូវលេខ២១៧ ខាងលិចផ្សារសូរិយា ក្នុងសង្កាត់​ផ្សារថ្មី២ ខណ្ឌដូនពេញ ត្រូវបានក្រុមគ្រូពេទ្យចុះសំណាកកាលពីល្ងាចថ្ងៃទី២៣ ខែសីហាឆ្នាំ​២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ បន្ទាប់ពីមានបុគ្គលិកម្នាក់វិជ្ជមានកូវីដ-១៩ នៅល្ងាចថ្ងៃទី២៣ ខែសីហានេះដែរ ក្រុមគ្រូពេទ្យក៏បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន យកសំណាកលើបុគ្គលិក​ចំនួន៣៦នាក់ ក្នុងនោះស្រី៧នាក់ គឺអវិជ្ជមានទាំងអស់។ ប៉ុន្តែគោរពតាមការណែនាំ គឺតម្រូវឲ្យបិទបណ្តោះអាសន្នរយៈ៣ថ្ងៃទៀតសិន៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម