Connect with us

ព័ត៌មានជាតិ

កូវីដ​ពាក់ព័ន្ធ​អ្នក​ដំណើរ​បរទេស​ ​ឆ្លង​ទាប​​ក្រោម ១០០ នាក់​លើក​ដំបូង

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថ្ងៃនេះ រកឃើញអ្នក​ឆ្លង​ថ្មី ៤៦៦ នាក់​ទៀត ជា​សះស្បើយ ៥១២ នាក់ និង ៣ ស្លាប់​ដោយសារ​កូវីដ។

បើ​យោង​តាម​តួលេខចេញផ្សាយ​នៅ​ថ្ងៃនេះ ឃើញ​ថា​​តួលេខ​ការ​ឆ្លង​លើ​អ្នក​ដំណើរ​បរទេស​មាន​ត្រឹម ៩៤ នាក់ ជា​តួលេខ​ទាប​បំផុត​ក្នុង​រយៈ​ពេល​ ៤ ថ្ងៃនេះ។ ខណៈម្សិលមិញ មានអ្នក​ដំណើរបរទេស ១៣២ នាក់ រកឃើញ​ឆ្លង និង ១៧៦ នាក់​ទៀត​រកឃើញ​នៅថ្ងៃ ២២ សីហា និងថ្ងៃ ២១ សីហា ​មាន​ចំនួន ១៨៩ នាក់។

បើតាម​ដាន​លើ​តួលេខ​ការ​ឆ្លងពាក់ព័ន្ធអ្នក​ដំណើរ​បរទេសប៉ុន្មានថ្ងៃនេះ​មានការ​ថយ​ចុះ ប៉ុន្តែ​ការ​ឆ្លង​ក្នុង​សហគមន៍​នៅ​បន្ត​រាលដាល​នៅ​ឡើយ​ទេ។

គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ តួលេខអ្នកឆ្លងសរុបនៅប្រទេស​កម្ពុជា​កើន​ដល់ ៩០ ១០៧ នាក់ ជា​សះស្បើយ ៨៦ ១៣០ នាក់ និង​ស្លាប់ ១ ៨២១ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម