Connect with us

ព័ត៌មានជាតិ

ប្តី​ប្រពន្ធ​លក់​គុយទាវឆ្លងកូវីដ អាជ្ញាធរ​ប្រកាស​ឲ្យ​បិទ​ផ្សារ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ទីតាំងលក់​គុយទាវ១កន្លែង ដែល​ម្ចាស់ទីតាំងមានឈ្មោះ លោក ខាន់ ចាន់​ធួន និង​ប្រពន្ធឈ្មោះ ព្រំ ពិសី មានជំងឺ​កូវីដ១៩ អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជាឲ្យបិទផ្សារផ្សារចក្រីបណ្តោះអាសន្ន ដើម្បីយក​សំណាក​អាជីវករ ​រួមទាំង​អ្នកពាក់ព័ន្ធ​ទៅធ្វើតេស្តរហ័យនៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិចក្រី​ ឃុំ​ជប់​វ៉ា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបិទផ្សារនិងការយកសំណាកអាជីវករ ដោយមានការចូលរួម លោកអ៊ំុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោក ឃូ ពៅ អភិបាលស្រុក ព្រះនេត្រព្រះ មេបញ្ជាការកងរាជអាវុធហត្ថស្រុក អធិការនគរបាលស្រុក មន្ត្រីពាក់ព័ន្ធ និងក្រុមគ្រូពេទ្យជាច្រើននាក់។

លោក អ៊ុំ រាត្រីបាន​ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្រោយពីទីតាំងលក់​គុយទាវ១កន្លែង ឈ្មោះ ព្រំ ពិសីមានជម្ងឺកូវីដ ១៩ លោកបានបញ្ជាឲ្យអភិបាលស្រុកដឹកនាំ​ក្រុមការងារ​សុខាភិបាល​ស្រុក ឃុំ យុវជន ប៉ូលិស​ប៉ុស្តិ៍ ចុះ​យក​សំណាក អាជីវករ​ក្នុង​ផ្សារ​ចក្រី​ចំនួន ១២៥ នាក់ និង​អ្នកពាក់ព័ន្ធធ្វើតេស្តរហ័ស និង​ធ្វើការហ៊ុំព័ទ្ធ​ផ្សារ​មិនឲ្យអាជីវករលក់ដូរបណ្តោះអាសន្នសិន និងជូនដំណឹងឲ្យអាជីវករចូលលក់ដូរសារជាថ្មី។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយ​ការ​តេស្ត​អាជីវករ​ក្នុង​ផ្សារ​ចក្រី​ចំនួន ១២៥ នាក់អវិជ្ជមានទាំងអស់ ប៉ុន្តែ​ផ្សារចក្រីត្រូវបានបិទខ្ទប់ដែលជាទីតាំងមានការពាក់ព័ន្ធអ្នក​ឆ្លង​កូវីដ​រយៈពេលពេញមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១ ក្នុងគោលបំណង​ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ.19 និងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១។ អាជ្ញាធរ បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​និង​អ្នកមាន​ពាក់ព័ន្ធ ធ្វើការ​ទំនាក់ទំនង អាជ្ញាធរ និង​ជំនាញ​សុខាភិបាល ដើម្បី​បន្ត​ចុះឈ្មោះ​យក​សំណាក​នៅ​ផ្សារ​ចក្រី ឃុំ​ជប់​វា​រី តែម្តង៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម