ព័ត៌មានជាតិ
សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី កាប់ឆ្ការសម្អាតបរិវេណ ស្ពានបុរាណវែងបំផុតសម័យអង្គរ
(ឧត្តរមានជ័យ)៖ នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានចូលរួមធ្វើពិធីសែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកាប់ឆ្ការត្រួសត្រាយព្រៃ សម្អាតបរិវេណប្រាសាទព្រហ្មកិល និងស្ពានទ័ព ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀនស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់ព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប។ ក្នុងពិធីនេះមានការចូលរួមពីនគរបាលការពារបេតិកភណ្ឌខេត្ត និងមន្រ្តីជំនាញរបស់មន្ទីរ ហើយនិងប្រជាពលរដ្ឋរស់នៅជុំវិញ។



តាមរយៈប្រវត្តិសាស្ត្រនិងបុរាណវិទ្យា ស្ពានទ័ពគឺជាស្ពានបុរាណដែលធ្វើពីថ្មបាយក្រៀមនិងមានក្បាច់លម្អបង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ ជើងទម្រនាគធ្វើពីថ្មភក់ ហើយមានទំហំធំ (ទទឹង១៦.៨០ម បណ្តោយ១៥១ម) និងវែងជាងគេនៅក្នុងប្រទេសកម្ពុជា ដែលសាងឡើងនៅសម័យអង្គរ ស្ថិតនៅរចនាបថបាយ័ន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ នៅតាមបណ្តោយផ្លូវបុរាណដ៏សំខាន់ដែលចេញពីអតីតរាជធានីអង្គរ ឆ្ពោះទៅកាន់ប្រាសាទភិមាយ (វិមាយបុរះ)នៅប្រទេសថៃឡងដ៏បច្ចុប្បន្ន។


ក្នុងនោះប្រាសាទព្រហ្មកិល ក៏ជាប្រាសាទមួយដែលសាងសង់នៅជិតស្ពានទ័ពក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលមានតួនាទីជាហោរបន់ស្រន់ នៃសាលាសំណាក់សម្រាប់អ្នកធ្វើដំណើរសម័យបុរាណ ពីគ្រប់ទិសទីចូលគោរពបូជា និងសុំការស្នាក់អាស្រ័យមុនបន្តដំណើរទៅមុខ។

ការកាប់ឆ្ការត្រួសត្រាយព្រៃ សម្អាតបរិវេណបុរាណដ្ឋាននេះ បានទទួលការជួយឧបត្ថម្ភជំនួយពី “កិច្ចសហប្រតិបត្តិការណ៍អាល្លឺម៉ង់ (GIZ) តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ របស់ខេត្តលើគម្រោង “ស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមាតុភូមិនិវត្តន៍ពីប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីត ១៩”។ នេះជាគម្រោងទី២ ក្នុងចំណោមគម្រោងចំនួនបី ដែលអនុវត្តនដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីលើកតម្លៃ និងកែលម្អសោភ័ណភាពនៅជុំវិញបុរាណដ្ឋានប្រាសាទព្រហ្មកិល និងស្ពានទ័ព ដែលជាសម្បត្តិបេតិកណ្ឌវប្បធម៌របស់យើងទាំងអស់គ្នា៕
អត្ថបទ៖ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


