ព័ត៌មានជាតិ
បែកធ្លាយថៅកែបេនឡានផ្សារដើមគរប្រើកូនចៅទារលុយឡានតាក់ស៊ីលើសសៀវភៅបន្ទុក
ភ្នំពេញ ៖ បែកធ្លាយថៅកែបេនឡាន ផ្សារដើមគរប្រើសន្តិសុខឈរទារលុយពីក្បាលឡានតាក់ស៊ី និងយកលើសសៀវភៅបន្ទុក ព្រមទាំងបង្កភាពរញ៉េរញ៉ៃ។

អ្វីដែលចាប់អារម្មណ៍នោះ នៅពេលដែលអ្នកយកព័ត៌មាន ចុះទៅសួរនាំត្រូវបានក្រុមអ្នករៀបចំសណ្តាប់បេន តាមថតរូបវិញចំនួន២នាក់ ព្រមទាំងតាមជាប់នៅពេលដែលសួរនាំ ហាក់ដូចជាចង់បិទបាំងរឿងមិនប្រក្រតីមួយចំនួន។

បេនរថយន្ត ឬ ចំណតរថយន្តតាក់ស៊ីផ្សារដើមគរស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកត្រូវបានគេដឹងថា ជាចំណុចរថយន្តតាក់ស៊ីមួយពីភ្នំពេញទៅខេត្តតាកែវ ,កំពត និងពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ ហើយត្រូវបានថៅកែបេនប្រើកូនចៅឲ្យយកលុយខុសពីសៀវភៅបន្ទុក។ បន្ថែមពីលើនេះទៀតថៅបេនបានបើកវិសាលភាពបេន ដោយយកលុយពីក្បាលឡានរហូតដល់មុខមជ្ឈមណ្ឌលចេនឡា។

បើតាមអ្នករត់តាក់ស៊ីពីភ្នំពេញទៅខេត្តតាកែវម្នាក់ បានឲ្យដឹងថា នៅតាមផ្លូវជាតិលេខ២ មានកម្លាំងនគរបាលដាក់គោលដៅចំនួន២កន្លែង នៅចំណុចស្ពានដែកមួយកន្លែង និងនៅអូរចំបក់ក្បែរទីរួមខេត្តតាកែវ។

គោលដៅទាំង២នេះ តែងតែចេញមកកាក់ទារលុយ ឲ្យតែឃើញរថយន្តតាក់ស៊ី មកដល់ ។ តាមបើអ្នករត់តាក់ស៊ីរូបនោះ បានឲ្យដឹងទៀតថា កន្លែងខ្លះ ទារមួយម៉ឺនរៀលដាច់និងកន្លែងខ្លះទៀត សុំបាន៥ពាន់រៀល។

នៅពេលឃាត់រថយន្ត នគរបាលទាំងនោះបានយកលេសថា ដឹកលើសចំណុច និងពេលខ្លះ ទៀតអត់ខុសឲ្យតែដឹងថា រថយន្តតាក់ស៊ីហៅសុំប្រាក់តែម្តង។ អ្នករត់តាក់ស៊ី ផ្សេងទៀតបានរៀបរាប់ដូចគ្នានេះដែរ។

នេះគ្រាន់តែជាការអះអាង របស់អ្នកតាក់ស៊ីមួយរូបសុំមិនបញ្ចេញឈ្មោះ កម្ពុជាថ្មីមិនទាន់សុំការឆ្លើយបំភ្លឺពីប្រធានផ្សារ ឬ តំណាងផ្សារនៅឡើយទេ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


