ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន៖ កុំឲ្យកន្លែងខ្លះខ្វះវ៉ាក់សាំង ហើយវ៉ាក់សាំង ដេកនៅក្នុងឃ្លាំងទីក្រុងភ្នំពេញ !
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាមរយ:សារជាសំឡេង ដែលត្រូវបានផ្សព្វផ្សាយថ្ងៃទី២៦ ខែសីហា នេះថា ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ត្រូវតែជាការងារអាទិភាពជាងការងារណាៗទាំងអស់ ដូច្នេះអ្នកពាក់ព័ន្ធត្រូវតែទទួលខុសត្រូវឲ្យបានខ្ពស់ ហើយមិនអាចមានវ៉ាក់សាំងដេកនៅក្នុងឃ្លាំង ខណៈដែលក្រុមគ្រូពេទ្យគ្មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ។

សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា តាមសម្តេចដឹងកាលពីម្សិលមិញមានមនុស្សប៉ុន្មានម៉ឺននាក់ ដែលមិនទាន់បានចាក់វ៉ាក់សាំង តែសម្ដេចមិនទាន់ដឹងថា មានវ៉ាក់សាំងឬមិនមាន ដូច្នេះត្រូវតែបញ្ជាក់ឲ្យបានច្បាស់អំពីចំនួនមនុស្សបានចាក់ និងចំនួនមនុស្សដែលមិនបានចាក់ និងចំនួនវ៉ាក់សាំង ដើម្បីផ្ទៀងផ្ទាត់ជាមួយវ៉ាក់សាំងនៅក្នុងឃ្លាំងថ្នាក់ជាតិ ហើយប្រសិនបើមានការខ្វះខាត អាចខ្ចីវ៉ាក់សាំងពីក្រសួងការពារជាតិចំនួនម៉ឺនដូស ដែលទើបមកដល់ ប៉ុន្តែសម្ដេចមានជំនឿថាវ៉ាក់សាំងមិនខ្វះនោះទេ គឺគ្រាន់តែខ្វះការទទួលខុសត្រូវរបស់រាជធានីខេត្តមួយផ្នែក ហើយមួយផ្នែកទៀតរបស់គណៈកម្មការចាក់វ៉ាក់សាំង។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នេះមិនមែនជាការអំពាវនាវ ប៉ុន្តែគឺជាបទបញ្ជាដាច់ណាត់ ហើយក្រសួងការពារជាតិក៏ដូចជាអគ្គបញ្ជាការ ត្រូវត្រៀមយន្តហោះដើម្បីដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ទីកន្លែងនៅឆ្ងាយ។
សម្ដេចថា នេះជាសមរភូមិស្លាប់រស់របស់ប្រទេសជាតិ ខុសពីសមរភូមិព្រះវិហារ។ សមរភូមិព្រះវិហារអាចដេកលក់បាន ប៉ុន្តែសមរភូមិប្រឆាំងកូវីដ១៩ មិនអាចដេកលក់បានទេ ពីព្រោះកូវីដបានហ៊ុំព័ទ្ធទូទាំងប្រទេស ហ៊ុំព័ទ្ធទាំងព្រះបរមរាជវាំង និងហ៊ុំព័ទ្ធទាំងផ្ទះរបស់នាយករដ្ឋមន្ត្រី។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សង្គ្រាមនេះមិនមែនជាសង្គ្រាមធម្មតា ជាសង្គ្រាមដែលមានការទទួលខុសត្រូវ ពីអ្នកពាក់ព័ន្ធទាំងអស់ ហើយអ្វីដែលសម្ដេចត្រូវតែទទួលបានចាប់ពីយប់នេះទៅ គឺចំនួនមនុស្សដែលបានចាក់វ៉ាក់សាំង ចំនួនមនុស្សដែលមិនបានចាក់វ៉ាក់សាំង និងចំនួនវាក់សាំង ដើម្បីសម្រេចបញ្ជូនវ៉ាក់សាំងទៅកាន់ទីតាំងដែលខ្វះ។
“ខ្ញុំសុំថា កុំឲ្យកន្លែងដែលខ្វះសាំង ពុំមានវ៉ាក់សាំងចាក់ ក្នុងពេលដែលវ៉ាក់សាំងដេកនៅឃ្លាំងទីក្រុងភ្នំពេញ”៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


