Connect with us

ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿង​ញៀន​ជាង១ គីឡូ នៅរាជធានីភ្នំពេញ

បានផុស

នៅ

ជនសង្ស័យម្នាក់ រួមជាមួយសារធាតុញៀន ទម្ងន់ជាង១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន នៅមុខផ្សារស្ទឹងមានជ័យ ។

នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់ឲ្យដឹងថា កម្លាំងជំនាញ (ក៤)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ ព្រមទាំងមានការសម្របសម្រួលពីលោក សឿង មុនីរត្ន័ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើប អង្កេតស្រាវជ្រាវ បង្ក្រាប បទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២ និង០០នាទី នៅចំណុច ផ្លូវលេខ២១៧ មុខផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះ ថង ប៊ុនមី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។

នៅក្នុងប្រតិបត្តិការ សមត្ថកិច្ចបានចាប់យកវត្ថុតាង សារធាតុញៀន ប្រភេទ ម៉េតំហ្វេមីន (ICE) ម៉ាទឹកកក ទម្ងន់សុទ្ធ ១០៨៦.៧៥ក្រាម ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម