Connect with us

ព័ត៌មានជាតិ

ក្រុងភ្នំពេញ ផ្ទុះឆ្លងកូវីដបំប្លែងថ្មីច្រើនជាងគេ ក្នុងចំណោមរាជធានី-ខេត្តដែលរកឃើញវីរុសនេះ

បានផុស

នៅ

វីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) កំពុងវាយលុករាជធានី-ខេត្តចំនួន២៣ ក្នុងចំណោម​រាជធានី​ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ រាជធានីភ្នំពេញ មានករណីផ្ទុះជំងឺកូវីដ-១៩ បំប្លែងថ្មី ច្រើនជាងគេ ក្នុងចំណោមរាជធានី-ខេត្តដែលរកឃើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីបច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចេញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះ​ បានបង្ហាញថា ចាប់តាំង​ពី​ថ្ងៃទី៣១ ខែមីនា រហូតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ រាជធានីភ្នំពេញ បានរកឃើញវីរុស​កូវីដ-១៩ បំប្លែងថ្មី ចំនួន៤៥០ករណី (ស្រី២០៩)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែសីហា ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកលើអាជីវ​ករផ្សារធំថ្មី ក្នុងខណ្ឌដូនពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៣ករណី ក្នុង​ចំណោមអាជីវករ៣៩៣នាក់ បន្ទាប់ពីមានអ្នកឆ្លងវីរុសនេះបានចេញ ចូលកន្លងមក។

គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីរាល​ដាល​ដល់២៣រាជធានី-ខេត្ត ហើយ នៅសល់តែខេត្ត២ប៉ុណ្ណោះ ដែលមិនមានឆ្លងវីរុសនេះ គឺខេត្តកែប និង​ក្រចេះ៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម