ព័ត៌មានជាតិ
តើមន្ត្រីជំនាញ មានចំណាត់ការបែបណា បន្ទាប់ពីរកឃើញ ស្ថានីយ/ដេប៉ូ លក់ប្រេងឥន្ធនៈ ប្រកបអាជីវកម្ម មិនសុចរិត?
ក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន បានរកឃើញជាបន្តបន្ទាប់ នូវស្ថានីយ និងដេប៉ូ លក់ប្រេងឥន្ធនៈខ្លះ ប្រកបអាជីវកម្មមិនសុចរិត ដោយលក់មិនគ្រប់លីត្រ និងមានក្លែងបន្លំគុណភាពជាដើម។
តើមន្ត្រីជំនាញ មានចំណាត់ការបែបណា បន្ទាប់ពីរកឃើញ នូវស្ថានីយនិងដេប៉ូ លក់ប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មមិនសុចរិតទាំងនោះ? លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មានកម្ពុជាថ្មី តាមបណ្ដាញសង្គមតេលេក្រាម កាលពីល្ងាចថ្ងៃទី២៦ ខែសីហាថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យ ការធ្វើអាជីវកម្មប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូ បានចំនួន៤៤៧។

ក្នុងនោះ រកឃើញដេប៉ូ ដែលប្រកបអាជីវកម្មមិនសុចរិត មិនអនុលោមទៅនឹងច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ចំនួន១៩៧ ហើយមានដេប៉ូចំនួន១៨៤ ត្រូវបានមន្រ្តីស៊ើបអង្កេត របស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ អនុវត្តវិធានការពិន័យអន្តរការណ៍ ទៅតាមប្រភេទបទល្មើស និងដេប៉ូចំនួន១៣ ត្រូវបានព្រមាន ជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាបញ្ឈប់ នូវសកម្មភាពមិនសុចរិតនេះ បន្តទៀត។
បើតាមលោក ផាន អូន យោងតាមខ្លឹមសារនៃច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ក្នុងករណីទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើស នឹងត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ ហើយក្នុងករណីជនល្មើស មិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ មន្រ្តីស៊ើបអង្កេត ត្រូវកសាងសំណុំរឿង នៃបទល្មើសបញ្ជូន ទៅតុលាការមានសមត្ថកិច្ច។
យ៉ាងណាក៏ដោយ គិតត្រឹមខែសីហាក្នុងឆ្នាំ២០២១នេះ ពុំទាន់មានម្ចាស់ស្ថានីយ ឬដេប៉ូណាមួយ ត្រូវបាន មន្រ្តីស៊ើបអង្កេតអគ្គនាយកដ្ឋាន ក.ប.ប. កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅឡើយទេ។ លោក ផាន អូន បានបញ្ជាក់ថា អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តចុះត្រួតពិនិត្យ តាមបណ្តាស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈ នៅទូទាំងប្រទេស និងអនុវត្តវិធានការ ច្បាប់យ៉ាងហ្មឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឲ្យបានដាច់ខាត ការប្រកបអាជីវកម្ម មិនសុចរិតពាក់ព័ន្ធ នឹងប្រេងឥន្ធនៈ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់៕
(ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


